មូលហេតុទាំងនេះ ធ្វើឱ្យក្រុមហ៊ុនអេឡិចត្រូនិច LG សម្រេចដកខ្លួនចេញពីទីផ្សារស្មាតហ្វូន

//s9.kh1.co/5f/5f6b6b6dd6ed29dbc67760601126c75120f16214.jpg
បច្ចេកវិទ្យា

 ០៥-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មូលហេតុទាំងនេះ ធ្វើឱ្យក្រុមហ៊ុនអេឡិចត្រូនិច LG សម្រេចដកខ្លួនចេញពីទីផ្សារស្មាតហ្វូន

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនអេឡិចត្រូនិក LG របស់កូរ៉េខាងត្បូងនឹងបញ្ឈប់ការការខាតបង់របស់ខ្លួនទៅលើការផលិតទូរស័ព្ទឆ្លាតវៃ ដែលធ្វើឱ្យវាក្លាយជាម៉ាកទូរស័ព្ទឆ្លាតវៃដំបូងបង្អស់ដែលបានដកខ្លួនទាំងស្រុងចេញពីទីផ្សារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសម្រេចចិត្តដកខ្លួនចេញនឹងទុកចំណែក ១០ ភាគរយរបស់ខ្លួននៅអាមេរិកខាងជើងជាទីដែលយីហោរបស់ខ្លួនជាប់ចំណាក់ថ្នាក់លេខ ៣ តាមពីក្រោយក្រុមហ៊ុនអេឡិចត្រូនិច Samsung និង Apple ជាមួយគូប្រជែងក្នុងស្រុកមួយចំនួនទៀត។

LG Electronics
LG Electronics

ផ្នែកស្មាតហ្វូនរបស់ក្រុមហ៊ុន LG បានខាតបង់ជិត ៦ ឆ្នាំហើយដែលមានទឹកប្រាក់សរុបចំនួន ៤,៥ ពាន់លានដុល្លារ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថាការដកខ្លួនចេញពីវិស័យដែលមានការប្រកួតប្រជែងខ្លាំងនឹងអនុញ្ញាតឱ្យក្រុមហ៊ុន LG ផ្តោតលើតំបន់រីកចម្រើនដូចជាគ្រឿងបន្លាស់រថយន្តអគ្គិសនី ឧបករណ៍ភ្ជាប់ និងផ្ទះឆ្លាតវៃ។

គួរឱ្យដឹងដែរថា LG បានចាប់ផ្តើមទីផ្សារដំបូងជាមួយនឹងការបង្កើតថ្មីនៃទូរស័ព្ទដៃរួមទាំងកាមេរ៉ាមុំធំទូលាយនិងនៅកម្រិតខ្ពស់បំផុតរបស់ខ្លួនក្នុងឆ្នាំ ២០១៣ វាគឺជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី ៣ នៅលើពិភពលោក បន្ទាប់ពី Samsung និង Apple ។ ប៉ុន្តែក្រោយមកម៉ូដែលស្មាតហ្វូនរបស់វាបានទទួលរងនូវបញ្ហាទាំងផ្នែកទន់ និងផ្នែករឹងដែលរួមផ្សំជាមួយនឹងការធ្វើបច្ចុប្បន្នភាពកម្មវិធីយឺតយ៉ាវ ធ្វើឱ្យយីហោរនេះធ្លាក់ចុះនូវការពេញចិត្ត។ ក្រុមអ្នកវិភាគក៏បានធ្វើការរិះគន់ផងដែរចំពោះក្រុមហ៊ុនដែលខ្វះជំនាញក្នុងការធ្វើទីផ្សារបើប្រៀបធៀបទៅនឹងគូប្រជែងដែលមកពីប្រទេសចិន។

ខណៈពេលដែលយីហោទូរស័ព្ទល្បីៗផ្សេងទៀតដូចជា Nokia, HTC និង Blackberry ក៏ធ្លាក់ពីកម្ពស់ខ្ពស់ដែរតែមិនទាន់បាត់ទាំងស្រុងនៅឡើយទេ។ ចំណែកភាគហ៊ុនសកលរបស់ LG មានត្រឹមតែ ២% ប៉ុណ្ណោះ។ យោងតាមក្រុមហ៊ុនផ្គត់ផ្គង់ស្រាវជ្រាវ Counterpoint បានឱ្យដឹងថា វាបានលក់ចេញទូរស័ព្ទចំនួន ២៣ លានគ្រឿងកាលពីឆ្នាំមុន បើប្រៀបធៀបនឹងដែលស្មើនឹងក្រុមហ៊ុន Samsung ដែលលក់ចេញបាន ២៥៦ លានគ្រឿង៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T