ក្ដៅៗ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង អំពាវនាវអ្នកធ្លាប់ចូលគ្លីនិក​មួយនេះ ត្រូវទៅធ្វើតេស្តជាបន្ទាន់

//s9.kh1.co/cb/cb0a1bdaaf89118c556b70b9c3bf8f233b521280.jpg
សង្គម

 ០៥-មេសា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

រកឃើញករណីវិជ្ជមានកូវីដ ១៩ បានចូលទៅ គ្លីនិក សារិកាកែវ ស្ថិតនៅបុរី LV ផ្ទះលេខ B៤ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នាថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា រកឃើញករណីវិជ្ជមានកូវីដ១៩ បានចូលទៅ គ្លីនិក សារិកាកែវ ស្ថិតនៅបុរី LV ផ្ទះលេខ B៤ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៥ ខែមីនា ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចនេះហើយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមអំពាវនាវដល់បងប្អូនណាដែលមានចេញរោគសញ្ញា ឬមានអាការមិនស្រួលខ្លួន និងធ្លាប់បានចូលទីតាំងខាងលើ តាមពេលវេលាដែលបានកំណត់ សូមទៅធ្វើតេស្តនៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក​ ឬមណ្ឌលសុខភាពចាក់អង្រែ ឫមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬនៅមន្ទីរពេទ្យបង្អែកខេត្តដោយឥតគិតថ្លៃ និងពាក់ម៉ាស់ជាប្រចាំ។ ដោយឡែក ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល ១៤ថ្ងៃ រាប់ពីថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយឬទៅទីកន្លែងនោះ៕

លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T