អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគប្រាក់ ១លាន៤សែនដុល្លារ ជូនកាកបាទក្រហម ហើយថែមទាំងពោលពាក្យបែបនេះ

//s9.kh1.co/03/03e014f395a71eb1196fd56717214057ff485255.jpg
សង្គម

 ០៥-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ប្រកាសបរិច្ចាគថវិកាចំនួន ១,៤លានដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥៨ ដែលចំនួននេះឃើញថា ច្រើនជាងសប្បុរសជនផ្សេងៗដែលបានចូលរួមបរិច្ចាគ។

ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ប្រកាសបរិច្ចាគថវិកាចំនួន ១,៤លានដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥៨ ដែលចំនួននេះឃើញថា ច្រើនជាងសប្បុរសជនផ្សេងៗដែលបានចូលរួមបរិច្ចាគ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/c9/c95869905b1f858e58fa003b733af64c7a84cc89.jpg

អមជាមួយនឹងការបរិច្ចាគនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់បែបនេះ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖

« ខ្ញុំសូមបរិច្ចាគជូនកាកបាទក្រហមកម្ពុជាចំនួន មួយលានបួនសែនដុល្លារ និងសូមឧទ្ទិសផលបុណ្យនេះ ទៅអោយអ្នកម្ដាយរបស់ខ្ញុំដែលបានចែកឋានទៅ។ គ្រួសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាដែររ។

ខ្ញុំនឹកឃើញគ្រួសារក្រីក្រដ៏ជូចត់ រកតែអង្ករហូបមិនបាន ពេលលំបាកអត់អង្ករម៉ែអង្គុយតែហូរទឹកភ្នែក ម៉ែលំបាកតាំងពីខ្ញុំចាប់កំណើតរហូតដល់ស្លាប់ ពេលខ្ញុំកើតមកម៉ែទាស់គ្មានទឹកដោះទេ ម៉ែតែងសុំគេអោយខ្ញុំបៅបានខ្លះ និងមានទាមួយក្បាលពងរាល់ថ្ងៃ បងស្រីខ្ញុំរត់យកពងទាទៅដូរយកស្ករដើម្បីឆុងទឹកក្ដៅអោយខ្ញុំបៅ។ តែគួអោយស្ដាយពេលកូនធូរធាម៉ែមិនអាចនៅជាមួយកូន។ 

1. ម៉ែបង្រៀនអោយស្រលាញ់បងប្អូន

2. ម៉ែបង្រៀនអោយចេះតស៊ូ

3. ម៉ែបង្រៀនខ្ញុំអោយចេះរិះថាំ

4. ម៉ែបង្រៀនអោយធ្វើអំពើល្អ

ម្ដាយខ្ញុំជាមនុស្សម្នាក់ដែលបាក់ស្បាតនៅក្នុងភ្លើងសង្រ្គាម បងប្អូនគាត់គេសម្លាប់នៅសម័យប៉ុលពតអស់ខ្លះ ម្ដាយខ្ញុំខ្លាចសង្គ្រាមណាស់ គ្រាន់តែឃើញផ្កាយដុះកន្ទុយក៏គាត់ភ័យដែរ។ ចំណែកខ្ញុំវិញ ជីវិតគឺសេសសល់ពីភាពក្រីក្រ ខ្ញុំបិះបាត់បង់ជីវិតប៉ុន្មានដងហើយ ដូច្នេះខ្ញុំគ្មានភាពរុញរាក្នុងការជួយសង្គមឡើយបើសិនខ្ញុំមានលទ្ធភាព។ ខ្ញុំធ្លាប់វេទនាហើយ ខ្ញុំធ្លាប់ក្រហើយថ្វីត្បិតតែខ្ញុំមិនរស់ក្នុងសម័យសង្រ្គាម តែខ្ញុំបានធ្វើសង្រ្គាមជាមួយនឹងក្រពះរបស់ខ្លួនឯងអស់រយៈពេលជិត ៣០ ឆ្នាំ។ »

រូបភាព និងសំណេរដែល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផុស
រូបភាព និងសំណេរដែល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផុស

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលចុងក្រោយនេះមហាជនបានសង្កេតឃើញថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាគជួយជាតិជិត១០លានដុល្លារមកហើយ ក្នុងការជួយដល់សង្គមជាតិ ដែលចំនួននេះ គឺជាចំនួនដែលច្រើន។

ទី១. ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគ១លាន ដុល្លារ តាមរយៈ ឯកឧត្ដម សេង ទៀង ជូន សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញវ៉ាក់សាំង វ៉ាក់សាំងកូវីដ19 ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។

 ទី២. ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២១  អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគជូន សម្ដេចតេជោ ហ៊ុន សែន ៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ19 ចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ  ។

ទី៣. ថ្ងៃ២៥ ខែមីនា ឆ្នាំ ២០២១  អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគ ២០ម៉ឺនដុល្លារថែមទៀត ជូនទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណដល់ទ័ពអាវសរ ដែលកំពុងតែប្រយុទ្ធប្រឆាំង និងជំងឺវីរុសកូវីដ-១៩ ។ 

ទី៤. ថ្ងៃ២៧  ខែមីនា ឆ្នាំ ២០២១  អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ៣.៥ លានដុល្លារ តាមរយ:សម្ដេចតេជោ ដើម្បីទិញមន្ទីរពេទ្យ នគរទេព សម្រាប់ព្យាបាលបងប្អូនអ្នកកើតជំងឺកូវីត19

ទី៥. នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ប្រកាសបរិច្ចាគថវិកាចំនួន ១.៤លានដុល្លារ ជូនដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥៨៕

https://s9.kh1.co/__image/w=650,h=434,q=100/15/1595b9f01695ef195019dfe074ff987524919f7f.jpg
https://s9.kh1.co/__image/w=540,h=960,q=100/2b/2b093b6b9f04ee054e99e7f59d9aae37ae6e3d00.jpg
https://s9.kh1.co/__image/w=650,h=366,q=100/ee/ee32a9c504b31ae63abd80e5761e8a001c02bb91.jpg
https://s9.kh1.co/__image/w=650,h=434,q=100/53/5326006a71fcc135c02d73be3b1e5b5bead8d6eb.jpg
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T