ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១០ឆ្នាំ Mos Patiparn នៅតែផ្អែមល្ហែមដូចដើម

//s9.kh1.co/40/40a3ab6103ab30bde02eff05f931d561b54aa80d.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ទោះបីរៀបការបានស្ទើតែជិតពាក់កណ្ដាលជីវិតហើយក៏Mos Patiparn នៅផ្អែមល្ហែមជានិច្ច

ថៃ៖ មហាជនអ្នកនិយមតាមដានរឿងភាគថៃប្រាកដជាបានស្គាល់ច្បាស់ថា​ Mos Patiparn គឺតារាសម្ដែងជើងចាស់រូបសង្ហានិងមានទេពកោសល្យម្នាក់ក្នុងរង្វង់សិល្បៈជួរមុខថៃ។ហើយសម្រាប់ពេលបច្ចុប្បន្ននេះលោកក៏បានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយនិងនារីដ៏ស្រស់ស្អាតម្នាក់គឺអ្នកនាង Game  ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​Mos Patiparn 
​Mos Patiparn 

ដោយក្នុងរយៈពេលថ្មីៗកន្លងទៅនេះ Mos Patiparn លោកបានបង្ហោះរូបភាពលោកនិងភរិយាក្នុងបណ្ដាញសង្គម​ ដែលជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ។អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះគឺ ពួកគេបានសាងស្នេហ៍និងរៀបការជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងមានកូនពីរនាក់ហើយក៏ដោយ តែពួកគេនៅតែមានភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច។

​Mos Patiparn  និង Game  និងកូនស្រី
​Mos Patiparn  និង Game  និងកូនស្រី

ជាមួយគ្នានោះផងដែរសម្រាប់ភរិយារបស់លោកវិញក៏បានផុសរូបអ្នកទាំងពីរ ក្នុងថ្ងៃតែមួយដូចគ្នា ដោយក្នុងនោះក៏មានរូបកូនស្រីទាំងពីរដ៏គួរឱ្យស្រឡាញ់របស់អ្នកទាំងពីរ ព្រមទាំងមានសរសេរ Caption ថាៈ

"កាលទាក់ទងគ្នាជាសង្សារអស់រយៈពេល១០ឆ្នាំ ហើយរៀបការមកបាន១០ឆ្នាំទៀត និងពេលនេះមានអាយុ៤០ឆ្នាំ  វាគ្រាន់តែជាពាក់កណ្ដាលជីវិតប៉ុណ្ណឹងឯង ហើយ រីករាយថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១០ឆ្នាំ # 30032011"

Game

ឃើញដូចនោះមហាជនអ្នកគាំទ្រនិងមិត្តភ័ក្តក៏បានចូលទៅខមមិន នូវពាក្យជូនពរជាច្រើនសម្រាប់អ្នកទាំងពីរក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍យ៉ាងពិសេសមួយនេះ៕

 ​Mos Patiparn  និង Game
 ​Mos Patiparn និង Game
កូនស្រីទាំងពីរ
កូនស្រីទាំងពីរ
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T