ក្រោយកូវីដ១៩ ធូរស្រាល​ខ្លះ​ បង​ស្រី​​របស់​​សមាជិក​ BTS​ ម្នាក់​ បញ្ជាក់​​ច្បាស់​ៗ​​ពី​ថ្ងៃ​​មង្គល​ជាមួយ​កូន​​កម្លោះ​នៅក្រៅ​រង្វង់​សិល្បៈ​

//s9.kh1.co/e1/e10f27ce43d142ccd1bfcb618f5d233bae22d148.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Jung Jiwoo ដែលត្រូវបានគេស្គាល់ថា​ជាបងស្រីរបស់តារាចម្រៀង J-Hope នៅក្នុងក្រុម BTS បានសម្រេច​ចិត្តហើយ​ថា​នឹង​​រៀប​ចំ​ពិធីមង្គលនៅក្នុងខែ ឧសភា នេះ

កូរ៉េខាងត្បូង៖ សារព័ត៌មានរបស់ SPOTV បានឱ្យដឹងថា Jung Jiwoo ដែលត្រូវបានគេស្គាល់ថា​ជាបងស្រី​របស់​តារាចម្រៀង J-Hope នៅក្នុងក្រុម BTS បានសម្រេចចិត្តហើយថានឹងរៀបចំពិធីមង្គលនៅក្នុងខែ ឧសភានេះ ដោយ​កូន​​កម្លោះ​គឺ​មិនមែន​ជា​អ្នកសិល្ប: ហើយក៏មានអាយុច្រើនជាង Jung Jiwoo ទៀតផង។ ចំណែកគម្រោងនៃការរៀបការនេះគឺបាមរៀបចំឡើងតាំងពីឆ្នាំ ២០២០ មកម្ល៉េះ។ ក្រុមហ៊ុនដែលគ្រប់គ្រង Jung Jiwoo មានឈ្មោះថា Cube Entertainment បានចេញមុខមកបញ្ជាក់យ៉ាងច្បាស់ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

"Jung Jiwoo នឹងរៀបការនៅក្នុងខែឧសភា"។ គួរបញ្ជាក់ផងដែរថា កាលពីខែ សីហា ឆ្នាំ ២០២០ Jung Jiwoo បានបង្ហោះនៅលើគណនីយអ៊ីនស្តាក្រាមរបស់ខ្លួន ថាខ្លួននឹងក្លាយជាកូនក្រមុំនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២១ នេះ។ ហើយក៏បានចែករំលែករូបថតដែលខ្លួនបានពាក់រ៉ូបរៀបការ​នៅលើគណនីយនោះផងដែរ ដែលធ្វើឱ្យអ្នកគាំទ្រ​នាំគ្នា​ទាយ​ទុកអំពីការរៀបការនោះថា ប្រហែលជាមកដល់ឆាប់ៗនេះហើយ ហើយថ្មីៗនេះ Jung Jiwoo ក៏ទើបតែបាន​ចុះ​កុងត្រា​ជាមួយនឹងក្រុមហ៊ុន Cube Entertainment ផងដែរ៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T