ធានាល្អមើល! ក្នុងឆ្នាំ ២០២១ ថៃកំពុងត្រៀមផលិតរឿងទាំងនេះសាឡើងវិញ ចេញពីរឿងភាគល្បីៗរបស់កូរ៉េ តៃវ៉ាន់ និងចិន

//s9.kh1.co/77/775af04eedc1c737d4d5f85fdd9ad1762bb83f8b.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ធានាល្អមើល! ក្នុងឆ្នាំ ២០២១ ថៃកំពុងត្រៀមផលិតរឿងទាំងនេះសាឡើងវិញចេញពីរឿងភាគល្បីៗរបស់ប្រទេសកូរ៉េ តៃវ៉ាន់ និងចិន

ថៃ៖ ពីមុនធ្លាប់តែឮនៅបណ្តាប្រទេសដទៃបានយករឿងភាគថៃល្បីៗ ទៅបកប្រែដើម្បីផលិត និងបញ្ចូលសម្លេងសាឡើងវិញទៅតាមប្រទេសនីមួយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកស្រាប់តែពេលនេះ បណ្តាស្ថានីយ៍ទូរទស្សន៍ថៃមួយចំនួនក៏បានយករឿងល្បីៗ និងពេញនិយមពីបណ្តាប្រទេសដូចជា កូរ៉េ តៃវ៉ាន់ និងចិន ដើម្បីផលិតជារឿងភាគថៃ ដែលសម្តែងដោយតារា ប្រុសស្រីកំពុងមានឈ្មោះបោះសម្លេងប្រចាំប្រទេសថៃផងដែរ។

១. រឿងភាគ «In Time With You»

សម្រាប់រឿង «In Time With You» សម្តែងដោយតារាប្រុសស្រី Pae Arak និង Mo Monchanok បានកំពុងចាក់ផ្សាយលើប៉ុស្តិ៍ថៃ PPTV ពេលវេលាម៉ោង ៩:៣០ នាទីយប់។

Pae Arak និង Mo Monchanok
Pae Arak និង Mo Monchanok

២. រឿងភាគ «You’re My Heartbeat»

Dj Push និង Mai Davika បានដើរតួនៅក្នុងរឿង «You’re My Heartbeat» របស់ប៉ុស្តិ៍ PPTV ដែលរឿងនេះគឺជាភាពយន្តល្បីរបស់ប្រទេសចិនក្នុងឆ្នាំ ២០១៧ មានចំណងជើងថា «The Fox’s Summer»

Dj Push និង Mai Davika
Dj Push និង Mai Davika

៣. រឿងភាគ «Boss & Me»

ចំណែករឿង «Boss & Me» ជាការសម្តែងដោយ Dj Push និង Aom Sushar នៅក្នុងប៉ុស្តិ៍ ONE31 ហើយរឿងនេះបានថតរួចរាល់យូរមកហើយ ប៉ុន្តែសម្រាប់ថ្ងៃចាក់បញ្ចាំងគឺនៅមិនទាន់ប្រកាសនៅឡើយទេ។

Dj Push និង Aom Sushar
Dj Push និង Aom Sushar

៤. រឿងភាគ «My Queen»

បើតាមការបង្ហើប Bee Namthip និង Neng Sarun គឺជាតួឯកនៅក្នុងរឿង «My Queen» ប្រចាំប៉ុស្តិ៍ oNE31 ដែលរឿងនេះថតជាថ្មីចេញពីរឿងរបស់ប្រទេសតៃវ៉ាន់។

Bee Namthip និង Neng Sarun
Bee Namthip និង Neng Sarun

៥. រឿងភាគ «I Need Romance 3»

នេះជាលើកទី១ សម្រាប់ New Thitipoom និង Pancake Khemanit ដែលសម្តែងរួមគ្នានៅក្នុងរឿង «I Need Romance 3»​។ សម្រាប់រឿងនេះគឺថតចេញពីរឿងរបស់ប្រទេសកូរ៉េ ដែលជារឿងមួយល្បីខ្លាំងក្នុងឆ្នាំ ២០១៤។

New Thitipoom និង Pancake Khemanit
New Thitipoom និង Pancake Khemanit

៦. រឿងភាគ «Signal»

តារាប្រុសស្រី ៣ រូបមានដូចជា Pancake, Shahkrit Yamnam និង Non Chanon នឹងសម្តែងរួមគ្នាក្នុងរឿង «Signal» ដែលរឿងនេះល្បីអំឡុងឆ្នាំ ២០១៦ ក្នុងប្រទេសកូរ៉េ។

Pancake, ShahkritYamnam និង Non Chanon
Pancake, ShahkritYamnam និង Non Chanon

៧. រឿងភាគ «Bad Guys»

ដោយឡែករឿង «Bad Guys» គឺរឿងរបស់ប្រទេសកូរ៉េដែលផលិតក្នុងឆ្នាំ ២០១៤។ ហើយរឿងនេះក៏បានថតឡើងវិញដោយប្រទេសថៃ និងសម្តែងដោយ Na Naphat, God Jirayu រួមតារាប្រុសស្រីជាច្រើនរូបទៀតផងដែរ៕

Na Naphat, God Jirayu
Na Naphat, God Jirayu
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T