អ្នកជំងឺម្នាក់ទៀត ជាបុរសជនជាតិចិនអាយុ​៤២ឆ្នាំ​ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩

//s9.kh1.co/9b/9bb2ba5594b3e4718a64dd5ee5f3a798e346cfef.jpg
សង្គម

 ០៥-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តាមការបញ្ជាក់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល អ្នកជំងឺជាបុរសជនជាតិចិនអាយុ​ ៤២ឆ្នាំ​ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា មានបុរសជនជាតិចិនម្នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កាលពីម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសជនជាតិចិនខាងលើ រស់នៅ Apartment PRINCE TOWER សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយបុរសនេះ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា៖ បុរសជនជាតិចិនអាយុ ៤២ឆ្នាំ ខាងលើ បានស្លាប់ដោយសារខ្សោយសួតធ្ងន់ធ្ងរ និង​ រលាកសួតសងខាងដោយសារជំងឺកូវីដ១៩៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីប្រកាសព័ត៍មានពិស្តាររបស់ក្រសួងសុខាភិបាល៖

សេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T