សែនរំភើប ពេលនេះ លោកជំទាវ ហ៊ុន ស៊ីណាត និងកូនស្រី​ប្រកាសចិញ្ចឹម លោកតា គង់ ណៃ រៀងរាល់ខែ រយៈពេល៥ឆ្នាំ

//s9.kh1.co/88/8835c87a9443ca7d904b83d0bb0b4e5cfa0d79a3.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ដោយឃើញ​ ការប្រឹងប្រែងតស៊ូ រក្សាអាយ៉ៃខ្មែរ លោកជំទាវ ហ៊ុន ស៊ីណាត​ និងកូនស្រី ប្រកាសចិញ្ចឹមលោកតា គង់ ណៃ រយៈពេល៥ឆ្នាំ

រាជធានីភ្នំពេញ ៖ ក្រោយពេល បទថ្មី Time To Rise របស់ វណ្ណដា ដែលបានច្របាច់ចូលជាមួយនឹង សិល្បៈបុរាណខ្មែរ អាយ៉ៃ របស់លោកតា គង់ ណៃ បានល្បីពាសពេញផ្ទៃប្រទេសរួចមក ពេលនេះ គេឃើញ មុខមាត់លោកតា ស្ទើរតែលេចឡើងក្នុងបណ្តាញសង្គម ស្ទើររាល់ថ្ងៃ ដែលជាហេតុធ្វើឲ្យ លោកតា ហាក់មានកេរ្ត៍ឈ្មោះជាថ្មីម្តងទៀត ជាពិសេស គឺកូនខ្មែរជំនាន់ក្រោយៗនេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ថ្មីៗនេះ លោកតា គង់ ណៃ បានទទួលដំណឹងសែនល្អ ដោយសារតែ លោកជំទាវ ហ៊ុន ស៊ីណាត និងកូនស្រី​លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានប្រកាសចិញ្ចឹមលោកតា ជារៀងរាល់ខែ រយៈពេល៥ឆ្នាំ ដើម្បីសម្រួលដល់ជីវភាពរបស់លោកតាបន្ថែមទៀត។

គួរបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យ លោកជំទាវឧកញ៉ា នឹម វណ្ណៈ កូនស្រីលោកជំទាវ ហ៊ុន ស៊ីណាត ប្រកាសចិញ្ចឹមលោកតា រយៈពេល ៥ឆ្នាំនេះ ដោយសារតែ ការមើលឃើញ ពីការប្រឹងប្រែង ថែរក្សាសិល្បៈបុរាណខ្មែរ អាយ៉ៃនេះ ជាង៨០ឆ្នាំមកហើយនេះ គួរបន្ថែមថា នេះបើយោងតាម ការប្រាប់ឲ្យដឹងពី លោក អ៉ឹម ជីវ៉ា យ៉ាងច្បាសដូច្នេះថា ៖

Wow..លោកជំទាវឧកញ៉ានឹម វណ្ណៈកូនអ្នកម្តាយជំទាវ ហ៊ុន សុីណាត ចេញមុខប្រកាសចិញ្ចឹម លោកតាវិរៈសិល្បករចាបុីដងវែង គង់ ណៃ រៀងរាល់ខែ ចំនួន 5ឆ្នាំ និងឧបត្ថម្ភថវិការចំនួន 875$ ! នៅរសៀលនេះ លោកតាវិរៈសិល្បករ គង់ ណៃ បានធ្វើដំណើមកទទួលអំណោយពីលោក ជំទាវម៉ែ ហ៊ុន សុីណាត និង ឯកឧត្តមប៉ា នឹម ច័ន្ទតារា និង លោកជំទាវឧកញ៉ា នឹម វណ្ណៈ អគ្គនាយិការក្រុមហ៊ុន ACEGroup និងក្រុមគ្រួសារ នៅក្រុមហ៊ុន ACE Group រាជធានីភ្នំពេញ ។ លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានមានប្រសាសន៍ថា ដោយមើលឃើញពីវិរៈភាពតស៊ូស្រលាញ់បំរើវិស័សិល្បៈជិតរយៈពេលជិត៨០ឆ្នាំ ដផយអភិរក្សថែរក្សាវប្បធម៌ខ្មែរ របស់លោកតា គង់ ណៃ ធ្វើអោយលោកជំទាវមានចិត្តអាណិតគោរពស្រលាញ់លោកតា គង់ ណៃ ដែលខិតខំដើម្បីវប្បធម៌ខ្មែរ ជាមរតកមនុស្សរស់ មិនអោយបាត់បង់ ទើបថ្ងៃនេះលោកជំទាវ អញ្ជើញលោកតាមកក្រុមហ៊ុន ACE group ដើម្បីចូលរួមចំនែកឧបត្ថម្ភជួយសម្រួលដល់ជីវភាពលោកតាគង់ ណៃ ។ លោកជំទាវបន្តទៀតថា ការជួយរបស់លោកជំទាវនិងអ្នកម្តាយ ហ៊ុន សុីណាតព្រមទាំងក្រុមគ្រួសារ គឺដើម្បីចូលរួមចំនែកជាមួយរាជរដ្ឋាភិបាលថ៊ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមកនេះសម្តេចក៏បានចូលរួមជួយចិញ្ចឹមលោកតា គង់ ណៃ ជារៀងរាល់ខែដែរ ហើយក្នុងនាមលោកជំទាវក៏សូមចូលរួមចំនែកជួយបន្ថែមរៀងរាល់ខែរយៈពេល៥ឆ្នាំដល់លោកតាគង់ណៃនិងភរិយា ។ អំណោយថ្ងៃនេះរួមមានថវិការរបស់ លោកជំទាវម៉ែ ហ៊ុន សុីណាតចំនួន 500$ និងអំណោយដែលលោកជំទាវឧកញ៉ា នឹម វណ្ណៈ ជួយ លោកតា គង់ណៃ រៀងរាល់ខែរយៈពេល៥ឆ្នាំ ដោយក្នុងមួយខែៗទទួលបានដូចជា ១​ ទឹកប្រាក់ឧបត្ថម្ភចំនួន​ ៥០០,០០០៛ក្នុង១ខែ២​ អង្ករ៥០គីឡូ. ក្នុង១ខែ៣​ ត្រីខ១យួ​ ៤​ ទឹកសៀអៀវ១យួ​ ហើយ៣ខែម្តងគឺសម្រាប់សិល្បករលោកតាគង់ណៃ គឺមកទទួល ពីបងស្រី​ ឧកញ្ញ៉ា នឹម​វណ្ណ:​ តាមរយ:មេធាវី​ ពៅ​បញ្ញា ទីតាំងHNS៕

លោក អ៉ឹម ជីវ៉ា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
គង់ ណៃ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T