កុំប្រហែសឲ្យសោះ! គ្រាន់តែក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ: ធ្វើឲ្យទិន្នន័យអ្នកឆ្លងសរុប នៅកម្ពុជាឈរលំដាប់ទី៧ ក្នុងតំបន់អាស៊ាន គិតត្រឹមម្សិលមិញនេះ

//s9.kh1.co/f7/f7557ea9b2ea8dda027e15f67eb111a1c6a9fe2a.jpg
សង្គម

 ០៥-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រហែសបាត់ ប្រយ័ត្នគង់ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ: បានធ្វើឲ្យទិន្នន័យអ្នកឆ្លងសរុបនៅកម្ពុជាឈរនៅលំដាប់ទី៧ ក្នុងតំបន់អាស៊ាន

អាស៊ាន: ក្រោយពីផ្ទុះករណីឆ្លងនៅក្នុងសហគមន៍២០ កុម្ភ: ឆ្នាំ២០២១ រួចមកបានធ្វើឲ្យទិន្នន័យ អ្នកឆ្លងសរុបនៅកម្ពុជាគិតត្រឹមថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១ បានកើនឡើងរហូតដល់ទៅ២៦៨៩ ករណី ដែលធ្វើឲ្យកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងតំបន់អាស៊ានដែលមានករណីឆ្លងច្រើនជាងគេលំដាប់ថ្នាក់ទី៧។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

គួររំលឹកផងដែរ ផ្អែកតាមទិន្នន័យដដែលគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ចំនួនអ្នកឆ្លងសរុបនៅតាមបណ្តាប្រទេសនីមួយៗនៅក្នុងតំបន់អាស៊ានមានដូចតទៅ៖

ប្រទេសសមាជិកអាស៊ាន
ប្រទេសសមាជិកអាស៊ាន

១/.ឥណ្ឌូនេស៊ី មានករណីឆ្លងសរុបចំនួន ១,៥២៧,៥២៤ នាក់

២/.ហ្វីលីពីន មានករណីឆ្លងសរុប ៧៨៤,០៤៣ នាក់

៣/.ម៉ាឡេស៊ី មានករណីឆ្លងសរុប ៣៤៩,៦១០ នាក់

៤/.មីយ៉ាន់ម៉ា មានករណីឆ្លងសរុប ១៤២,៤៧៩ នាក់

៥/.សិង្ហបុរី មានករណីឆ្លងសរុប ៦០​,៤៦៨ នាក់

៦/.ថៃ មានករណីឆ្លងសរុប ២៩,០៣១នាក់

៧/.កម្ពុជា មានករណីឆ្លងសរុប ២៦៨៩ នាក់

៨/.វៀតណាម មានករណីឆ្លងសរុប ២៦២៦ នាក់

៩/.ព្រុយណេ មានករណីឆ្លងសរុប ២១៤ នាក់

១០/.ឡាវ មានករណីឆ្លងសរុប ៤៩ នាក់

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T