សូមចូលរួមអបអរ! ថែល ថៃ បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ

//s9.kh1.co/7f/7fec93d1f8f5d353baf60d4b4495bdc2d0c323b5.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ថៃល ថៃ បញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការរបស់ផ្ទាល់ខ្លួន នៅថ្ងៃមិ្សលមិញនេះ ថា លោកបានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ

កម្សាន្ត៖ បើយោងតាមការបញ្ជាក់របស់តារាចម្រៀង ថៃល ថៃ​ នៅលើហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃមិ្សលមិញនេះ ថា លោកបានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាចម្រៀង ថែល ថៃ បានបញ្ជាក់នៅលើផេកហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖

បន្ទាប់ពីខ្ញុំមកសម្រាក​ព្យាបាល​ ជំងឺ COVID19 នៅមន្ទីរពេទ្យជ័យជំនះ មកដល់ពេលនេះ ខ្ញុំបានជាសះស្បើយ ហើយខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុម គ្រូពេទ្យស្ម័គ្រ ចិត្តទាំងអស់ ដែលបាន ប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ព្យាបាល រូបខ្ញុំបាទ ក៏ដូច ជាអ្នកជម្ងឺ ដទៃទៀត ដោយមិនខ្លាចនឿយហត់ឡើយ ។ ហើយខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ក្រុមហ៊ុន ហង្សមាស តែងតែ យកចិត្តទុកដាក់ ចំពោះកូនចៅ ហើយក៍ដូចជារូបខ្ញុំបាទផងដែ ផ្តល់នៅសម្ភារៈប្រើប្រាស់ និងរបស់ហូបចុក ។

តារាចម្រៀង ថែល ថៃ បានបន្តទៀតថា៖

អរគុណដល់បងប្អូន នឹងមិត្តភ័ក្រ្តទាំងអស់ ដែលតែងតែ ផ្ដល់កម្លាំងចិត្តដល់រូបខ្ញុំបាទ ហើយជាចុងក្រោយនេះ សូមឲ្យពុកម៉ែបងប្អូន ទាំងអស់គ្នា ចូលរួមអនុវត្ត នូវ3កុំ និង3ការពារ ឲ្យបានខ្ជាប់ខ្ជួន នឹងបានជៀសផុតពីជំងឺCOVID 19 ក្នុងការបញ្ចប់ជំងឺ COVID 19នាពេលឆាប់ៗនេះផងដែ ។ ពីខ្ញុំបាទ ថែលថៃ

គួរបញ្ជាក់ដែរថា តារាចម្រៀងរូបនេះ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ថៃល ថៃ
ថៃល ថៃ
ថៃល ថៃ
ថៃល ថៃ
ថៃល ថៃ
ថៃល ថៃ
ថៃល ថៃ
ថៃល ថៃ
ថៃល ថៃ
ថៃល ថៃ
ថៃល ថៃ
ថៃល ថៃ
សាររបស់ ថែល ថៃ
សាររបស់ ថែល ថៃ
ថែល ថៃ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T