រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកការចេញ-ចូលជាបណ្តោះអាសន្ន នូវទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក

//s9.kh1.co/57/57de145df6a5ea92940b7acc0b45b65eaeca88bb.jpg
សង្គម

 ០៥-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តព្រះសីហនុសម្រេចផផ្អាកការចេញ-ចូលជាបណ្តោះអាសន្ន នូវទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ

ព្រះសីហនុ៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា រដ្ឋបាលខេត្តសម្រេចផ្អាកការចេញ-ចូលជាបណ្តោះអាសន្ន នូវទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានដូចជាទីតាំងនៅក្រុមទី ៦​,៧,១០,១១,១៦,១៧,១៨,១៩,២០,២១,២២,២៣,២៤ និងក្រុមទី៣២ និងកំណត់ជាមណ្ឌលចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីសម្រេចនេះ​ធ្វើឡើង បន្ទាប់ពីបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ពាក់ព័ន្ធជាមួយមនុស្សនៅក្នុងតំបន់នោះជាបន្ដបន្ទាប់ និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បន្តទៀត រដ្ឋបាលខេត្តក៏សម្រេចបិទតំបន់ខាងលើ។ បច្ចុប្បន្ននេះ ក្រុមការងារស្រាជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នឹងចុះស្រាវជ្រាវសម្ភាសន៍អ្នកពាក់ព័ន្ធក្នុងទីតាំងនោះ ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកវត្ថុសំណាកពីអ្នករស់នៅក្នុងតំបន់នោះទាំងអស់ ដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩៕

សូមអានសេចក្ដីលម្អិតរបស់រដ្ឋបាលខេត្តព្រះសីហុនខាងក្រោម៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T