មើលចិត្តគ្នា៦ឆ្នាំ Kim Woo Bin ត្រៀមចូលរោងការជាមួយមិត្តស្រីវ័យច្រើនជាង៥ឆ្នាំ

//s9.kh1.co/16/166d95d08c0b09a908ccca339277454de4659fe5.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ឆ្លងកាត់ការមើលចិត្តគ្នាអស់ជាច្រើនឆ្នាំ Kim Woo Bin និង​មិត្តស្រីប្រកាសរៀបការនៅចុងឆ្នាំ២០២១

កូរ៉េខាងត្បូង៖  ស្នេហាដែលមានរយៈពេល ៦ឆ្នាំ នៅក្នុងវិស័យសិល្បៈ វាហាក់ដូចជារយៈពេលដ៏យូរអង្វែងមួយ ដែលមិនងាយនឹងមានគូស្នេហ៍ណា អាចបន្តជាមួយបានយូរដល់ថ្នាក់នេះឡើយ។ជាការពិតណាស់ តារាសម្ដែង Kim Woobin និងតារាស្រី Shin Min​ Ah ត្រូវបានគេទទួលស្គាល់ថា ជាគូដែលពូកែថែរក្សាចំណងស្នេហ៍ និងស្រលាញ់គ្នាយ៉ាងល្អូកល្អើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្ងៃទី ៤ ខែមេសា សារព័ត៌មាន Mydaily បានរាយការណ៍ថាលោក Kim Woobin និងមិត្តស្រីលោក Shin Min​ Ah គ្រោងនឹងរៀបចំពិធីមង្គលការមួយនៅឆ្នាំ ២០២១ ។ ជាពិសេសនៅក្នុងកម្មវិធីទូរទស្សន៍ប៉ុស្តិ៍ A អ្នកយកព័ត៌មាន Choi Jung Ah បានចាប់ផ្តើមជាមួយនឹងព័ត៌មានដែលបានបង្ហាញអំពីតារាកូរ៉េនិងមិត្តស្រីរបស់លោក រៀបនឹងនោផ្ទះតែមួយ។

ប្រភពដដែលបានបញ្ជាក់ថា​ Kim Woo Bin និងមិត្តស្រី គ្រោងនឹងរៀបការនៅឆ្នាំនេះ។ ទោះយ៉ាងណាខាងប្រុសត្រូវប្រាកដថាសុខភាពរបស់លោក មានស្ថេរភាពនិងល្អប្រសើ មុនពេលឈានដល់ថ្ងៃពិសេសនោះ ។ 

Kim Woo Bin និង Shin Min Ah
Kim Woo Bin និង Shin Min Ah

Kim Woo Bin និង Shin Min Ah បានស្គាល់គ្នាតាំងពីឆ្នាំ ២០១៥  នៅពេលនោះអ្នកទាំងពីរគឺជាតារាដែលមានប្រជាប្រិយភាពជាងគេរបស់កូរ៉េ។បន្ទាប់ពីលោកបាន ប្រកាសទំនាក់ទំនងជា សាធារណៈ អ្នកទាំងពីរទទួលបានពរជ័យជាច្រើនដោយសង្ឃឹមថានឹងក្លាយជាគូរនឹងគ្នាឆាប់ៗ។ គួរបញ្ជាក់ផងដែរថា Kim Woo Bin ក្មេងជាងមិត្តស្រីរបស់លោក ៥ ឆ្នាំ ប៉ុន្តែWoo Bin តែងតែបង្ហាញថា ខ្លួនជាមនុស្សពេញវ័យចាស់ទុំនិងអាចថែរក្សាមិត្តស្រីរបស់លោកបាន។

នៅពេលដែលទំនាក់ទំនង ត្រូវបានប្រកាសជាលើកដំបូង ត្រូវបានគេសួរជាច្រើន អំពីអ្នកទំនាក់ទំនងវ័យក្មេងមិនទាន់គ្រប់អាយុ Shin Min Ah បាននិយាយថា៖

ខ្ញុំមិនខ្វល់ច្រើនទេ សម្រាប់ខ្ញុំអាយុមិនសំខាន់ទេថាតើអ្នកធ្វើយ៉ាងណាចំពោះគ្នា។

សារ Shin Min Ah  
Kim Woo Bin 
Kim Woo Bin 

កាលពីខែឧសភាឆ្នាំ ២០១៧ Kim Woo Bin ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកបំពង់អាហារ នៅដំណាក់កាលដំបូង។ តារាសម្តែងអាយុ ២០ ឆ្នាំត្រូវផ្អាករាល់ការងារទាំងអស់ដោយផ្តោតលើការព្យាបាលវេជ្ជសាស្ត្រមួយមុខគត់ ទោះជាយ៉ាងណាក៏ដោយជំងឺនេះមិនាបាន ធ្វើឱ្យស្នេហារវាង Woo Bin និង Shin Min Ah រង្គោះរង្គើឡើយ។

ប៉ុន្មានឆ្នាំមកនេះ តារាស្រីរូបនេះបាននៅក្បែរ លោកដើម្បីលើកទឹកចិត្តនិងថែរក្សាមិត្តប្រុសរបស់នាងក្នុងការព្យាបាលជំងឺរបស់លោក។ នៅខែមិថុនាឆ្នាំ ២០២០ តារាសម្តែងរូបនេះបានវិលត្រឡប់មកធ្វើការវិញនៅពេលដែលជំងឺរបស់លោកបានធូរស្បើយ។

Kim Woo Bin និង Shin Min Ah
Kim Woo Bin និង Shin Min Ah
Shin Min Ah
Shin Min Ah
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T