រឿងទាំង ៧ ដែលមនុស្សគ្រប់រូបតែងរអ៊ូថា​គ្មានពេលទេ តែមិនឆ្លៀតធ្វើទេ៖

ទី១  ខ្ញុំគ្មានពេលហាត់ប្រាណទេ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ខ្ញុំគ្មានពេលហាត់ប្រាណទេ

ការធ្វើលំហាត់ប្រាណ វាជារឿងសំខាន់មួយដែលវាអាចជួយឲ្យសុខភាពយើងល្អ​ និងមានភាពរឹងមាំបាន។ ក៏ប៉ុន្តែការ​ហាត់​ប្រាណនៅតែជារឿងដែលមនុស្សមួយចំនួន មិនទាន់បានធ្វើវានៅឡើយ ហើយក៏បែបជាយកលេស​ថា "គ្មានពេលហាត់​ប្រាណ​ទេ!"​​​​​​​​​​​​​​​​​​ ទាំងខ្លួនឯងមិនដែលឆ្លៀតពេលសោះទៅវិញ ដែលទង្វើនេះ​ថាបង្កឲ្យ​មាន​ការស្តាយ​នៅ​ពេល​ចុងក្រោយ ដោយខ្លួនបែបជាមានពេលសម្រាប់មកដេកឈឺនៅលើគ្រែពេទ្យបាន​។ 

ទី២  ខ្ញុំគ្មានពេលអានសៀវភៅទេ

ឆ្លៀតពេលអានសៀវភៅ
ឆ្លៀតពេលអានសៀវភៅ

ការអាន វាជាការផ្តល់នូវចំណីផ្នែកប្រាជ្ញាឲ្យទៅកាន់ខួរក្បាល ប្រសិនអ្នកអានច្រើនចំណេះដឹងអ្នកនឹងកាន់តែ​ទូលំ​ទូលាយ​ តែបើអ្នកមិនបានឆ្លៀតពេលទំនេរខ្លះសម្រាប់អាននោះទេ អ្នកនឹងទទួលបានការបាត់ឱកាសចេះ​ដឹងនៅ​ចុង​ក្រោយជាមិនខាន​។ 

ទី​៣  ខ្ញុំគ្មានពេលសម្រាប់មនុស្សជាទីស្រឡាញ់ទេ

ខ្ញុំគ្មានពេលសម្រាប់មនុស្សជាទីស្រឡាញ់ទេ

មនុស្សជាទីស្រលាញ់ជា​អ្វីៗគ្រប់យ៉ាង​ដែលតែងនៅក្បែរ និងបានផ្តល់អោយយើងនូវក្តីស្រលាញ់ ក្តី​សង្ឃឹម​ ព្រមទាំង​ស្នាម​ញញឹមផងដែរ។ ដរាបណាយើងកំពុងមានពួកគេនៅក្បែរខ្លួន សូមឆ្លៀតពេលវេលារបស់អ្នកយកចិត្តទុកដាក់ និង​បារម្ភ​ពីពួកគេឲ្យបានច្រើន កុំឲ្យមានវិប្បដិសារីនៅពេលចុងក្រោយ។

ទី​៤ ខ្ញុំគ្មានពេលរាប់អានមិត្តភក្តិទេ

ខ្ញុំគ្មានពេលរាប់អានមិត្តភក្តិទេ

សម្ព័ន្ធមិត្តភាព ពិតជាសំខាន់ពីព្រោះថាអ្នកមិនអាចរស់នៅលើភពដីនេះតែម្នាក់ឯងបាននោះទេ។ ​សូមកុំងប់ងល់​នឹង​ការងារ​រហូតឃុំខ្លួនឲ្យនៅតែឯងមិនមានមិត្តភក្តិ ឬមនុស្សជិតដិតអីពីព្រោះនៅពេលចុងក្រោយ អ្នកប្រាកដជា​នៅឯកោ​ម្នាក់​ឯងយ៉ាងកំសត់។ 

ទី​៥ ខ្ញុំគ្មានពេលសួរសុខទុកឪពុកម្តាយទេ

ញុំគ្មានពេលសួរសុខទុកឪពុកម្តាយទេ

ឪពុកម្តាយជា​បុគ្គលដែលសំខាន់​ បើគ្មានពួកគាត់ទេ ក៏គ្មានរូបយើងកើតមកលើភពផែនដីនេះដែរ។ ដូចនេះសូមបារម្ភ និង​ស្រលាញ់ពួកគាត់ឲ្យបានច្រើនៗ ដើម្បីកុំឲ្យមានការស្តាយក្រោយ នៅពេលដែលបាត់បង់គាត់ គ្មាន​ឱកាស​​បាន​​មើល​​ឃើញ​គាត់។ 

ទី​៦ ខ្ញុំគ្មានពេលហ្វឹកហាត់ជំនាញ និងចំណេះដឹងក្នុងកិច្ចការរបស់ខ្ញុំបន្ថែមទេ

ខ្ញុំគ្មានពេលហ្វឹកហាត់ជំនាញនិងចំណេះដឹងក្នុងកិច្ចការរបស់ខ្ញុំបន្ថែមទេ

ការបំពេញកាតព្វកិច្ច​ការងារ យើងត្រូវចេះសិក្សា និងសង្កេតរកមើល​ចំណុចល្អៗ​មកអនុវត្តន៍​ចំណេះដឹងផ្ទាល់​ខ្លួន​សម្រាប់​​ការ​ទទួល​បាន​ឲ្យ​ភាព​រីកចម្រើន តែប្រសិនអ្នកមិនដែលខ្វល់នឹងឆ្លៀត​ពេលនោះទេ ពេលចុងក្រោយ កុំ​និយាយ​ថា "ខ្ញុំក៏គ្មានឱកាសរីកចម្រើន និងឡើងតួនាទីមុខតំណែងដូចគេសោះ"។ ណា៎! ព្រោះនេះវាសមណាស់។ 

ទី៧  ខ្ញុំគ្មានពេលតាមដានរឿងប្រទេសជាតិទេ

 ខ្ញុំគ្មានពេលតាមដានរឿងប្រទេសជាតិទេ

រឿងរ៉ាវប្រទេសជាតិជារឿងមួយសំខាន់ណាស់ ពីព្រោះបើ​សិនប្រទេសជាតិ អសន្តិសុខ នោះប្រទេសជាតិ​ក៏មិន​មាន​ការរីក​ចម្រើនលូតលាស់បានល្អនោះដែរ។ ​ដូចនេះក្នុងនាមជាប្រជាពលរដ្ឋក្នុងប្រទេសមួយគប្បីត្រូវការចេះ ឈឺឆ្អាល និងតាមដានរឿងប្រទេសជាតិ កុំឲ្យចុងក្រោយប្រទេសជាតិខ្លួនក្នុងស្ថានភាពបែបណាក៏មិនដឹង។​

សរុបមក មនុស្សគ្រប់រូបសុទ្ធតែមានពេល ២៤ ម៉ោង ក្នុង ១ថ្ងៃដូចៗគ្នា។ សូមកុំនិយាយថា «គ្មានពេល» ប៉ុន្តែត្រូវ «ឆ្លៀតពេល» វិញ ពីព្រោះបើសិនអ្នកមិនឆ្លៀតពេលនោះទេ អ្នកនឹងត្រូវបានបាត់បង់រឿងជាច្រើនក្នុងជីវិត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក មេរៀនជីវិត និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]