យីហោរថយន្ត Genesis បំបែកឯតទគ្គកម្មពិភពលោក ដោយបង្ហោះដ្រូនចំនួន៣,២៨១គ្រឿង ផ្គុំជារូបសញ្ញានៅលើមេឃ

//s9.kh1.co/8d/8d741bc619dd86e3baa3b71b0ef2dca3d7561392.png
បច្ចេកវិទ្យា

 ០៥-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កម្មវិធីបង្ហាញនេះគឺដើម្បីអបអរការមកដល់របស់ប្រេន Genesis នៅប្រទេសចិន

បរទេស៖ Genesis ដែលជាស្លាកយីហោរថយន្តប្រណីតរបស់ក្រុមហ៊ុន Hyundai បានប្រើប្រាស់ដ្រូនចំនួន 3,281គ្រឿង ហោះផ្គុំគ្នាបង្កើតជារូបសញ្ញារបស់ខ្លួនពេញផ្ទៃមេឃនៅឯទីក្រុងសៀងហៃ កាលពីថ្ងៃទី29 ខែមីនា ដើម្បីជាការអបអរសាទរការមកដល់របស់យីហោ Genesis នៅប្រទេសចិន។ ចំនួនដ្រូនដ៏ច្រើននេះ បានបំបែកកំណត់ត្រាពិភពលោកហ្គីនណេសសម្រាប់ «យានគ្មានមនុស្សបើកច្រើនបំផុត បង្ហោះនៅលើអាកាសក្នុងពេលតែមួយ» នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Genesis។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបង្ហោះដ្រូននេះបានបង្កើតជារូបសញ្ញារបស់យីហោ Genesis នៅលើមេឃពេលរាត្រី ដូចដែលបង្ហាញក្នុងរូបភាព និងវីដេអូខាងក្រោមនេះ។ 

រូបភាព
រូបភាព
វីដេអូ

យីហោរថយន្ត Genesis បានបំបែកកំណត់ត្រាកាលលើកមុន ដែលកាន់កាប់ដោយ Shenzhen Damoda Intelligent Control Technology ដែលបានប្រើដ្រូន3,051គ្រឿងនៅក្នុងការបង្ហាញនៅថ្ងៃទី20 ខែកញ្ញា។ ខាងក្រោមនេះផងដែរ គឺជាវីដេអូបំបែកកំណត់ត្រាបង្ហោះដ្រូនកាលពីមុន។

វីដេអូ

ក្រុមហ៊ុន Intel ក៏ធ្លាប់កាន់កាប់តំណែងឯតទគ្គកម្មនេះផងដែរ ដោយប្រើដ្រូន Shooting Star ចំនួន1,218គ្រឿងដើម្បីបង្កើតជារូបកងអូឡាំពិកនៅលើទៅក្រុង Pyeongchang សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងារឆ្នាំ2018៕  

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T