លោកជំទាវ ឱ វណ្ណឌីន ប្រកាសឲ្យគ្រប់ស្ថាប័ន បញ្ឈប់ការចាក់វ៉ាក់សាំងទៅបុគ្គល ក្រៅបញ្ជីអទិភាព ជាបន្ទាន់ បើមិនដូច្នេះទេ...

//s9.kh1.co/33/3310410b04b0318bacbe7e303526fea035ff1df1.jpg
សង្គម

 ០៥-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោកជំទាវ ឱ វណ្ណឌីន ប្រកាសឲ្យគ្រប់ស្ថាប័នបញ្ឈប់ការចាក់ទៅ បុគ្គលក្រៅបញ្ជីអទិភាព បើមិនដូច្នេះទេត្រូវដោះស្រាយបែបនេះហើយ

រាជធានីភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រកាស អំពាវនាវ ឲ្យប្រធានអនុគណៈកម្មការ ទទួលកិច្ចចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ បញ្ឈប់ការចាក់ឲ្យ បុគ្គលក្រៅបញ្ជីអទិភាព ដែលបានកំណត់ដោយ ក្រសួងសុខាភិបាលនៃកម្ពុជា ជាបន្ទាន់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ លោកជំទាវ បានបញ្ជាក់បន្ថែមថា ប្រសិនរកឃើញថា វ៉ាក់សាំងចាក់គ្រប់ចំនួន តែនៅសល់មន្ត្រីក្នុងក្រសួងនោះ មិនទាន់បានចាក់(ការចាក់ដោយស្ម័គ្រចិត្ត) ស្ថាប័នសាមីខ្លួននោះនឹង ត្រូវទទួលខុសត្រូវចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃក​ម្ពុជា។

គួរបញ្ជាក់ថា នេះយោងទៅតាម ការចុះផ្សាយរបស់ ស្ថានីយទូរទស្សន៍ជាតិ ទទក ដែលបញ្ជាក់ប្រាប់ថា ៖

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន អំពាវនាវឱ្យប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង ស្ថាប័ននានាសូមបញ្ឈប់ការផ្ដល់វ៉ាក់សាំងជូនលោកអ្នកខាងក្រៅដែលគ្មានឈ្មោះក្នុងបញ្ជីអាទិភាពជាបន្ទាន់ ហើយខ្ញុំសូមដាក់បញ្ជាយ៉ាងដាច់ខាតតែម្តង ព្រោះនេះមិនមែនជារឿងតូចទេ សូមឯកឧត្តម លោកជំទាវដែលជាប្រធានអនុគណៈកម្មការ យកចិត្តទុកខ្ពស់ មិនត្រូវបន្ថែមបុគ្គលណាផ្សេងទេ ហើយសូមឲ្យក្រុមការងារចាក់វ៉ាក់សាំង ចុះត្រួតពិនិត្យឲ្យបានម៉ត់ចត់ជាទីបំផុត ហើយផ្ទៀងផ្ទាត់តាមបញ្ជីដែលយើងមានស្រាប់ ហើយមិនអ្នកមកចាក់មិនមានឈ្មោះក្នុងបញ្ជីមិនត្រូវអនុញ្ញាតឲ្យចាក់នោះទេ។ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្នុងករណីក្រសួងណាមួយចាក់បានគ្រប់ចំនួនត្រូវបញ្ឈប់ត្រឹមហ្នឹង ហើយបើនៅមានមន្ត្រីណាដែលនៅសល់ក្នុងស្ថាប័ន​សាមីនោះ បែរជាយកបុគ្គលផ្សេងមកចាក់ នោះក្រសួងសាមីនឹងត្រូវទទួលខុសត្រូវចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី៕

លោកជំទាវ ឱ វណ្ណឌីន

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោកជំទាវ ឱ វណ្ណឌីន
លោកជំទាវ ឱ វណ្ណឌីន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T