ដើម្បី​កុំឲ្យ​អ្នកគាំទ្រ​​​យល់​ច្រលំ Baifern ចេញ​មុខ​បកស្រាយ​ទំនាក់​​ទំនង​​ជាមួយ Nine Naphat

//s9.kh1.co/d1/d17ee209469fc79d42193d15a22cbc6e81c46429.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ដើម្បីកុំឲ្យអ្នកគាំទ្រមានការយល់ច្រលំ Baifern ចេញបកស្រាយទំនាក់ទំនងជាមួយ Nine Naphat

ជាធម្មតាអ្នកគាំទ្រតារាជាច្រើន តែងតែធ្វើការផ្សំផ្គុំតារាដែលពួកគេស្រលាញ់ទៅកាន់តារាផ្សេងទៀត ដែលពួកគេគិត​ថា​ផ្សំគ្នា ដែលនេះក្លាយជារឿងមួយដែលធម្មតាទៅហើយ។ នៅក្នុងនោះផងដែរ​ មានតារាជាច្រើនបានចេញមក​បកស្រាយ​អំពី​ការពិត​ និងតារាមួយចំនួនទៀត​ក៏ស្រលាញ់ពេញចិត្តគ្នាមែនទែនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះ កញ្ញា Baifern Pimchanok ដែលជាតួឯករឿង​ Friend Zone  បានធ្វើការបកស្រាយ​ប្រាប់​អ្នក​សារព័ត៌មានអំពីទំនាក់ទំនងរបស់នាងជាមួយ ​Nine Naphat គឺមិនមានអ្វីលើសពីមិត្តភាពនោះឡើយ ហើយការ​ដែលពួកគេមានភាពស្និទ្ធជាមួយគ្នា នោះគឺមកពីពួកគេជាមិត្តល្អនឹងគ្នា។ ក៏ប៉ុន្ដែ នៅក្នុងនោះ Barfern ស្រាប់តែ​បង្ហើបនូវពាក្យមួយ ដែលធ្វើឲ្យអ្នកមានគាំទ្រនូវតែបន្តការសង្ស័យចំពោះពួកគេនោះ គឺ Baifern បាននិយាយថា "វាល្អបំផុតសម្រាប់ពួកគេនៅក្នុងការរក្សាទំនាក់ទំនងជាមិត្តនឹងគ្នានេះ"។

មួយវិញទៀត រឿងដែលធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យ និងបន្តផ្គូរផ្គងអ្នកទាំងពីរនេះ ដោយសារ Baifern មិនត្រឹមតែ​មានភាពស្និទ្ធស្នាលជាមួយនឹង Nine ប៉ុណ្ណោះទេ គឺនាងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងគ្រួសារ ជាពិសេស​គឺម្ដាយរបស់ Nine តែម្ដង។ នៅក្នុងនោះ Baifern ក៏ធ្លាប់បាននិយាយថា ម្ដាយរបស់ Nine ពិតជាល្អចំពោះ​នាង​ខ្លាំង​ណាស់។

គួរបញ្ជាក់ផងដែរថា កញ្ញា Baifern បានចាប់ដៃសហការជាដៃគូនឹង Nine Naphat នៅខ្សែភាពយន្ដរឿង Friend Zone ដែលបានធ្វើឲ្យផ្ទុះការគាំទ្រកាន់តែខ្លាំងឡើង ដោយសារទេពកោសល្យនៃការសម្ដែងរបស់ពួកគេ​ និងអត្ថន័យ​ចាក់​ដោតរបស់សាច់រឿងផងដែរ។ ក៏ប៉ុន្ដែមិនដឹងជីវិតពិតរបស់ពួកគេកំពុងតែស្ថិតនៅក្នុងដំណាក់កាល Friend Zone ដែរ ឬយ៉ាងណាទេ៕

https://s9.kh1.co/__image/w=650,h=747,q=100/cc/ccb4869e5ad78d4568eda20ec0a713cbf341c1e9.jpg
https://s9.kh1.co/__image/w=600,h=400,q=100/b6/b61fad7a98783b65a97aa1ad1ef295afb55a79a2.png
https://s9.kh1.co/__image/w=512,h=288,q=100/3e/3ee9015fe46399d3507e9533040c33e6e357a2ca.jpg
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T