ចាំបាច់​​ត្រូវ​​​ចាក់ ២ដង! សុខភាពអ្នកអាចមានហានិភ័យ បើ​ចាក់​​វ៉ាក់សាំង​មិន​គ្រប់ ២​ដង

//s9.kh1.co/48/483e06b2b8a3bcb2f157c087712e13da512f96da.jpg
យល់ដឹង

 ០៥-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

​ហេតុអ្វី​បាន​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ភាគច្រើនចាំបាច់​ត្រូវ​​ចាក់ ២ដង? ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ចុះ​​ខ្សោយ​​ ពេល​ដែល​ចាក់វ៉ាក់សាំង​លើក​ទី ១ តែ​ភាព​ស៊ាំកាន់តែខ្លាំងពេល​បាន​ចាក់​វ៉ាក់​​សាំង​​​លើក​ទី២

យល់ដឹង៖ កូវីដ-១៩ គឺជាជំងឺដែលបណ្តាលមកពីវីរុសកូរ៉ូណា។ ខណៈមនុស្សជាច្រើន​មានជំងឺកូវីដ-១៩ មានរោគ​សញ្ញា​ស្រាលៗ ចំណែកអ្នកផ្សេងទៀតអាចធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ វ៉ាក់សាំងជាច្រើនត្រូវបានបង្កើតឡើងដើម្បី​ការពារ​ប្រឆាំងនឹងជំងឺនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វ៉ាក់សាំង Johnson & Johnson ក៏ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ផងដែរ។ ទោះយ៉ាងណា វ៉ាក់សាំងនេះ​ត្រូវ​ការចាក់តែមួយដងប៉ុណ្ណោះ។

ចុះហេតុអ្វីវ៉ាក់សាំងភាគច្រើនត្រូវការចាក់ពីរដង?

Johnson & Johnson
Johnson & Johnson

ជាដំបូងយើងត្រូវដឹងថាវ៉ាក់សាំងនេះដំណើរការដូចម្ដេចសិន។ វ៉ាក់សាំង Pfizer-BioNTech និង Moderna ប្រើ​បច្ចេកវិទ្យា mRNA ។ កោសិកាក្នុងខ្លួនរបស់អ្នកប្រើប្រាស់ mRNA ដើម្បីបង្កើតប្រូតេអុីនជាច្រើន​ប្រភេទដែល​រាងកាយ​​អ្នកត្រូវការដើម្បីមានសុខភាពល្អ។

mRNA នៅក្នុងដូសទាំងពីរនៃវ៉ាក់សាំងកូវីត-១៩ ផ្តល់ឱ្យកោសិកានៃរាងកាយរបស់អ្នកនូវការណែនាំអំពី​វិធីធ្វើឱ្យ​មាន​ប្រូតេអុីន (Spike Protein) ដែលមានលក្ខណៈជាក់លាក់ចំពោះមេរោគថ្មី។ ប្រូតេអុីននេះ ត្រូវបានរកឃើញនៅលើ​ផ្ទៃ​នៃ​វីរុស។ វាប្រើប្រូតេអុីននេះ ដើម្បីភ្ជាប់ និងបញ្ចូលកោសិកានៅក្នុងខ្លួនរបស់អ្នក។

រូបតំណាង
រូបតំណាង

នៅពេលដែលអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ប្រព័ន្ធភាពស៊ាំរបស់អ្នកដំណើរការព័ត៌មានអំពីប្រូតេអុីននេះ ហើយ​បង្កើត​ជា​ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ។ នេះជាដំណើរដែលរួមបញ្ចូលនូវការផលិតអង្គបដិប្រាណ។

ហេតុអ្វីបានជាវ៉ាក់សាំង Pfizer-BioNTech និង Moderna ត្រូវការចាក់ ២ដូស?

Moderna 
Moderna 

ក្នុងកំឡុងពេលសិក្សាដំបូង អ្នកស្រាវជ្រាវបានរកឃើញថាវ៉ាក់សាំង Pfizer-BioNTech និង Moderna ធ្វើឱ្យមាន​ការ​ឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្សោយនៅពេលដែលចាក់តែមួយដូស។ ទោះយ៉ាងណាក៏ដោយ មានការឆ្លើយតបនៃ​ភាព​ស៊ាំកាន់តែខ្លាំងនៅពេលដែលបានចាក់វ៉ាក់សាំងលើកទី២។

ជាទូទៅវ៉ាក់សាំងដូសទី១ ចាប់ផ្តើមដំណើរការនៃការបង្កើតការការពារ។ ដូសទីពីរមានប្រសិទ្ធភាពដើម្បី​ការការពារ​នេះ​​កាន់តែខ្លាំង។

Oxford-AstraZeneca
Oxford-AstraZeneca

ថ្នាំបង្ការដែលត្រូវការចាក់ច្រើនជាងមួយដូសមិនមែនជារឿងចម្លែកទេ។ ឧទាហរណ៍មួយចំនួននៃវ៉ាក់សាំងផ្សេងទៀត​ដែលត្រូវចាក់ច្រើនជាងមួយដូសរួមមាន៖ Pfizer-BioNTech, Moderna, Oxford-AstraZeneca, Novavax, Sputnik V, Coronavac ។

Coronavac 
Coronavac 

ដោយឡែក វ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានអភិវឌ្ឍន៍ដោយ Johnson & Johnson ត្រូវការចាក់តែមួយ​ដូស​ប៉ុណ្ណោះ៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T