YoonA ត្រូវបណ្តាអ្នកលេងអ៊ីនធើណែតចាត់ទុកថាជាអ្នកចាប់ផ្តើមការមាន «Center position» មុនគេ

//s9.kh1.co/67/6742ef8aae377bdd0d229c064d620f4580f2560d.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

YoonA ត្រូវបណ្តាអ្នកលេងអ៊ីនធើណេតចាត់ទុកថាជាអ្នកចាប់ផ្តើមការមាន «Center position» មុនគេ

កូរ៉េខាងត្បូង៖ ស្រីស្អាត YoonA ដែលត្រូវមហាជនភាគច្រើនស្គាល់ថាជាតារាសម្តែងស្រីដ៏ឆ្នើម ក៏ដូចជាសមាជិករបស់ក្រុមនារី Girls' Generation ត្រូវបានបណ្តាអ្នកលេងអ៊ីនធើណែតជាច្រើនបានចាត់ទុកថានាងជាមនុស្សម្នាក់ដែលតំណាងឱ្យការមាន «Center position» នៅក្នុងវិស័យចម្រៀង K-POP ទាំងមូល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«Center position» គឺសំដៅទៅលើសមាជិកម្នាក់ដែលតែងតែឈរនៅកណ្តាលគេភាគច្រើនតំណាងក្រុមទាំងមូលតែម្តង មិនថាទាំងក្នុង Music video ឬក៏នៅកម្មវិធីផ្សេងៗនោះទេ។ សមាជិកដែលមានមុខងារជា "Center position" ភាគច្រើនអាចជាសមាជិកដែលមានសម្រស់ស្អាតជាងគេ មានភាពល្បីល្បាញជាងគេ ក៏ដូចជាមានភាពទាក់ទាញខ្លាំងជាងគេផងដែរ ព្រោះអាចនិយាយបានថាមុខងារ "Center position" គឺវារាងពិបាកខ្លាំងណាស់ព្រោះវាទាមទារអោយយើងមានគ្រប់តម្រូវការទាំងអស់។

ជាក់ស្តែងដូចជា YoonA ក្រុម Girls' Generation ចាប់តាំងពីលេចមុខនៅឆ្នាំ២០០៧មក គឺភាគច្រើននាងតែងតែបានមុខងារក្នងការឈរនៅកណ្តាលគេតែម្តង មិនថានៅក្នុង music video ឬក៏ photoshoot ផ្សេងៗនោះទេ ដូច្នេះហើយប្រធានបទនៃការមាន "Center position" នៅត្រូវបានអ្នកលេងអ៊ីនធើណេតជាច្រើនផ្តោតសំខាន់ទៅលើ YoonA៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

YoonA
YoonA
Girls' Generation
Girls' Generation
Girls' Generation
Girls' Generation

ប្រភពYouTube

Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T