និស្សិត មកពីប្រទេសចិន ចំនួន៤១រូប បានស្ម័គ្រចិត្តចូលរួមជាគ្រូពេទ្យស្ម័គ្រចិត្ត​ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ​ខ្មែរ​

//s9.kh1.co/6a/6aefcf70cab59e921c43044e13fff0f119cb340d.jpg
សង្គម

 ០៤-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

និស្សិត និងអតីតនិស្សិតវេជ្ជបណ្ឌិតកម្ពុជា មកពីប្រទេសចិន ចំនួន៤១រូប បានស្ម័គ្រចិត្តចូលរួមជាគ្រូពេទ្យស្ម័គ្រចិត្ត​ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ​ខ្មែរ​ នៅទូទាំងប្រទេស​តាមរយៈ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ភ្នំពេញ៖ កាលពីពេលថ្មីនេះ និស្សិត និងអតីតនិស្សិតវេជ្ជបណ្ឌិតកម្ពុជា មកពីប្រទេសចិន ចំនួន៤១រូប បានស្ម័គ្រចិត្តចូលរួមជាគ្រូពេទ្យស្ម័គ្រចិត្ត​ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ​ខ្មែរ​ នៅទូទាំងប្រទេស​តាមរយៈ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កិច្ចការមួយនេះបានធ្វើឡើងតាមរយៈ លោក ហោ សេរីវឌ្ឍន៍ សមាជិកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩និង លោក អ៊ុំ វុទ្ធទី ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដោយកម្មវត្ថុ ស្នើរសុំឲ្យ និស្សិតវេជ្ជបណ្ឌិតកម្ពុជាដែល សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចូលរួមជាគ្រូពេទ្យស្ម័គ្រចិត្ត​ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាជនកម្ពុជា នៅទូទាំងប្រទេសផងដែរ។

សេចក្តីរាយការណ៍ខាងលើនេះ គឺបានបញ្ជាក់ពីទឹកចិត្ត ដ៏ស្មោះត្រង់របស់និស្សិតកម្មកម្ពុជានិង ឆន្ទះដ៏មុះមុត ដែលចង់វិលមកមាតុភូមិវិញ ដើម្បីជួយប្រជាជនខ្មែរទាំងមូលដែល កំពុងតែរងទុក្ខដោយសារជំងឺកូវីដ១៩នេះ៕

សូមចូលទស្សនាលិខិតដើម្បីទទួលបានព័ត៍មានលម្អិត៖

លំខិតស្នើរសុំឲ្យនិស្សិតទាំង៤១នាក់ មកចាក់វ៉ាក់សាំងកូវិដ១៩រ
លំខិតស្នើរសុំឲ្យនិស្សិតទាំង៤១នាក់ មកចាក់វ៉ាក់សាំងកូវិដ១៩រ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T