ការទទួលទានកាហ្វេ មិនត្រឹមតែ ផ្ដល់នូវឳជារស តែប៉ុណ្ណោះទេ វាថែមទាំងផ្ដល់ នូវ គុណប្រយោជន៍ ជាច្រើន ដែលលោកអ្នក នឹកស្មានមិនដល់។ គុណប្រយោជន៍ទាំងនោះ មានដូចជា៖

១, ធ្វើអោយលោកអ្នកមានអាយុវែង ដោយពិសារកាហ្វេ អាចកាត់បន្ថយ នូវ ទំលាប់អាក្រក់ ពីការ ជក់បារី និង ការទទួលទាន អាហារ ដែលមានជាតិកាឡូរីខ្ពស់។

២, ការទប់ស្កាត់ជំងឺផ្សេងៗ៖ យោងទៅតាមការស្រាវជ្រាវ របស់ Harvard បានអោយដឹងថា ការទទួលទានកាហ្វេ ពីមួយ ទៅ បីកែវក្នុងមួយថ្ងៃ អាចកាត់បន្ថយ នូវការប្រឈមមុខ នឹងជំងឺ ទឹកនោមផ្អែម ហើយអាចឈានទៅដល់ ការទប់ស្កាត់នៃ ការកើតមហារីកសុដន់ បានដល់ទៅ ៤០% ចំពោះស្រ្តី។

៣, ការទទួលទានកាហ្វេ អាចជំរុញ ប្រសិទ្ធភាព នៃការហាត់ប្រាណ បានយូរ និង ពោរពេញដោយថាមពល។

៤, យោងទៅតាម ការសិក្សា ពីប្រទេសកូរ៉េ បានអោយដឹងថា ការទទួលទានកាហ្វេ អាចកាត់បន្ថយ អត្រានៃ ការដាច់សរសៃឈាម ខួរក្បាលដែល ជាជំងឺមួយ ដ៏កាចសាហាវ។

៥, កាហ្វេក៏អាចជួយ នូវ ការសំរាលពីភាពឈឺចាប់ ពីជំងឺ រលាកសន្លាក់ឆ្អឹង បានមួយភាគធំផងដែរ។ កាហ្វេអាចជួយ រំលាយ ភាពអាស៊ីតដែល បង្កអោយ ឈឺ រលាក សន្លាក់នោះបាន យ៉ាងល្អប្រសើរ។

ដូច្នេះ ការទទួលទានកាហ្វេ ពិតជាមានគុណ ប្រយោជន៍ ដែលយើងស្មាន មិនដល់ តែលោកអ្នក គួរតែ គិតគូរ ពីការថែម ស្ករ ទឹកដោះគោ ក្នុងកំរិតមួយល្មមបានហើយ ដើម្បី ចៀសវាងនូវ ការកើនឡើង នៃ ជាតិកាឡូរីខ្ពស់។

ប្រិយមិត្តអាចបញ្ចេញ រឺចែករំលែក មតិយោបល់ផ្សេងៗ ពី អត្ថប្រយោជន៍ របស់កាហ្វេ ដែលលោកអ្នកបានយល់ដឹង



ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]