ទីបំផុត! រកឃើញទីតាំងនិងបំណែក ដែលគេផ្អើលថាជាភ្លៀងទេពច្យុតធ្លាក់ កាលពីសប្ដាហ៍មុន

//s9.kh1.co/5f/5f97844607c75a4904881ea966e628bd072f2b84.jpg
បច្ចេកវិទ្យា

 ០៤-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ជាធម្មតា ផ្នែកមួយនេះត្រូវបានគេដុតកម្ទេចនៅក្នុងបរិយាកាសខាងលើមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែអ្វីៗមិនដូចការគ្រោងទុកឡើយ។

អាមេរិក៖ កម្ទេចបំណែកបានពីការបាញ់បង្ហោះរបស់ SpaceX ត្រូវបានគេរកឃើញថា ស្ថិតនៅលើដីកសិដ្ឋានមួយកន្លែងនៅភាគកណ្ដាលរដ្ឋ Washington ហើយត្រូវបានអាជ្ញាធរមូលដ្ឋានរាយការណ៍នៅថ្ងៃទី២ ខែមេសា ប្រហែលមួយសប្ដាហ៍បន្ទាប់ពីបំណែកទាំងនេះបានធ្លាក់ និងត្រូវគេមើលឃើញថា ដូចជាបាតុភូតភ្លៀងទេពច្យុត នៅក្នុងតំបន់ Pacific Northwest របស់សហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមមន្ត្រីតម្រួតតំបន់ Grant County បានឲ្យដឹងថា វត្ថុដែលត្រូវបានគេរកឃើញនេះ គឺជាបំពង់សម្ពាធរុំផ្សំសមាសធាតុចម្រុះ ដែលជាផ្នែកមួយនៃរ៉ុក្កែត Falcon 9 ដំណាក់កាលទី២ ដែលត្រូវបានបាញ់បង្ហោះ កាលពីថ្ងៃទី៤ ខែមីនា ពីមជ្ឈមណ្ឌលអវកាស Kennedy Space Center របស់ណាសា នៅរដ្ឋផ្លរីដា ក្នុងបេសកកម្មមួយ ដែលមានឈ្មោះថា Starlink 17។

បើទោះបីជារ៉ុក្កែត Falcon 9 ទទួលបានជោគជ័យក្នុងការបញ្ជូនផ្កាយរណប Starlink ចំនួន៦០ទៅកាន់គន្លងតារាវិថី ផ្នែកដំណាក់កាលទី២នៃរ៉ុក្កែតមួយនេះស្ថិតនៅខុសគន្លង បន្ទាប់ពីបញ្ចប់បេសកកម្ម។ ដំណាក់កាលទី២នេះគឺជាផ្នែកតូចនិងជាផ្នែកខាងលើរ៉ុក្កែត Falcon 9 ដែលបានផ្ដាច់ខ្លួនចេញពីតួរុញច្រាននៃរ៉ុក្កែត ដើម្បីបញ្ជូនបន្តផ្កាយរណបទៅកាន់គន្លង។

ខណៈដែលតួរុញច្រានបានវិលត្រឡប់មកកាន់ផែនដីវិញ សម្រាប់ការចុះចត (SpaceX អាចប្រើប្រាស់វាឡើងវិញ សម្រាប់ការបាញ់បង្ហោះនៅថ្ងៃអនាគត) ផ្នែកដំណាក់កាលទី២បានបំពេញតួនាទីរបស់វានៅក្នុងបេសកកម្ម ហើយបន្ទាប់មកវាអាចនឹងត្រូវបានដុតកម្ទេច ឬទុកចោលនៅក្នុងគន្លង។ ជាធម្មតា ផ្នែកមួយនេះត្រូវបានគេដុតកម្ទេចនៅក្នុងបរិយាកាសខាងលើមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែអ្វីៗមិនដូចការគ្រោងទុកឡើយ។

ស្នាមបំណែកដែលធ្លាក់លើដីកសិដ្ឋានមួយកន្លែង
ស្នាមបំណែកដែលធ្លាក់លើដីកសិដ្ឋានមួយកន្លែង

ដោយមិនបានដុតកម្ទេចខាងលើមហាសមុទ្រ ផ្នែកដំណាក់កាលនេះបានបែកជាបំណែកនៅលើផ្ទៃមេឃតំបន់ Pacific Northwest ដែលបង្កើតបានជាទស្សនីយភាពដ៏សែនប្លែក។ បំពង់សម្ពាធរុំផ្សំសមាសធាតុចម្រុះនេះដែលត្រូវបានរកឃើញនៅលើកសិដ្ឋានមួយ ទិសនិរតីតំបន់ Grant County មានប្រវែង១.៥ម៉ែត្រ ហើយវាបានបង្កើតស្នាមនៅលើដី ដោយមានជម្រៅប្រហែលពី១០ទៅ១៣សង់ទីម៉ែត្រ៕

រូបបំណែកនៅពេលធ្លាក់
រូបបំណែកនៅពេលធ្លាក់
រូបបំណែកនៅពេលធ្លាក់
រូបបំណែកនៅពេលធ្លាក់
រូបបំណែកនៅពេលធ្លាក់
រូបបំណែកនៅពេលធ្លាក់
រូបបំណែកនៅពេលធ្លាក់
រូបបំណែកនៅពេលធ្លាក់
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T