កំពូលអ្នកលក់អនឡាញនៅចិន រកបានដល់ទៅ ៣០០លានដុល្លារក្នុងការ live ដោយលក់ត្រឹមតែរយៈពេល១២ម៉ោង

//s9.kh1.co/c6/c6668c2125cd60ca50b3a75e2a6b4363d7bb14ea.jpg
សង្គម

 ០៤-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អូហូ! មើលទៅដូចជារកលុយស្រួលដល់ហើយ ប៉ុន្តែទាល់តែមានថ្វីមាត់ពូកែទើបអាចទាក់ទាញអ្នកទិញបាន

ចិន៖ កំពូលអ្នកលក់អនឡាញចិនដ៏ល្បីល្បាញដែលមានឈ្មោះថា Xin Youzhi ថ្មីៗនេះបានធ្វើឱ្យររង្គោះរង្គើ​បណ្តាញអ៊ិនធើណេត ដោយរកចំណូលបានជាង300លានដុល្លារអាមេរិក ពីការ live លក់ផលិតផលក្នុងរយៈពេល12ម៉ោង នៅលើវេទិកា streaming ដ៏ពេញនិយមឈ្មោះថា Kuaishou។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Xin Youzhi ដែលមានរហ្សសនាមថា “King of live streaming” ផងដែរនោះ បានលក់អីវ៉ាន់អស់ក្នុងរយៈពេលកំណត់តែ12ម៉ោង បើប្រៀបធៀបនឹងផ្សារទំនើបមួយនៅហុងកុងទាល់តែរយៈពេល12ខែទើបលក់អស់ ដែលបង្ហាញថានេះពិតជាការលក់មួយដែលមិនធម្មតា និងអស្ចារ្យមែនទែន។

លោក Xin Youzhi ឬ Xinba 
លោក Xin Youzhi ឬ Xinba 

លោក Youzhi ឬ Xinba មានជំនាញក្នុងការផ្សព្វផ្សាយផលិតផលផ្សេងៗដល់អ្នកគាំទ្ររបស់គាត់ តាមរយៈការផ្សាយតាមអនឡាញ។ គាត់ច្រើនតែប្រើកម្មវិធីឈ្មោះថា Kuaishou ដែលជាកម្មវីធីពេញនិយមបំផុតទី2របស់ប្រទេសចិនបន្ទាប់ពី Douyin។

ការ live លក់របស់ Xinba ចុងក្រោយនេះទាក់ទាញអ្នកចូលមើលដល់ទៅ4លាននាក់ ហើយគាត់បានលក់ផលិតផលអស់ច្រើនជាង16លានមុខគ្រប់ប្រភេទ មានតាំងតែពីសាប៊ូកក់ដល់ស្មាតហ្វូន។ 

បន្ថែមពីលើការប្រើប្រាស់ថ្វីមាត់និងយុទ្ធសាស្រ្តលក់ លោក Xinba ក៏បានលើកឡើងពីជីវិតរបស់គាត់ដើម្បីបង្កើនការលក់ផងដែរ។ គាត់បានកើតនៅក្នុងភូមិតូចមួយនៅភាគឦសានប្រទេសចិន និងជាកូនប្រុសរបស់កសិករម្នាក់។ សព្វថ្ងៃនេះ Xinba បានក្លាយជាអ្នកលក់អនឡាញលើអ៊ិនធើណេតម្នាក់ ដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេស៕

លោក Xin Youzhi ឬ Xinba 
លោក Xin Youzhi ឬ Xinba 
លោក Xin Youzhi ឬ Xinba 
លោក Xin Youzhi ឬ Xinba 
លោក Xin Youzhi ឬ Xinba នៅកណ្ដាល
លោក Xin Youzhi ឬ Xinba នៅកណ្ដាល
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T