យប់មិញ ស្រ្ដីមានផ្ទៃពោះម្នាក់ ត្រូវម៉ូតូឌុបទម្លាក់ចោល ព្រោះខ្លាចកម្លាំងសមត្ថកិច្ចចាប់ ដល់ពេលខលរកប្ដី ក៏មិនមកទទួលព្រោះ...

//s9.kh1.co/67/67de48a93ac988cccc03e6562679d189bf67251c.jpg
សង្គម

 ០៤-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មហាជន និងអ្នកលេងបណ្ដាញសង្គមជាច្រើន នៅពេលដែលបានឃើញស្រ្ដីរូបនេះហើយ គ្រប់គ្នាពិតជានឹកអាណិតដល់គាត់ណាស់ ត្រូវនៅអង្គុយចាំចាំប្ដីមកទទួល តែប្ដីបែរជាមិនមកទៅវិញ។

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៣ ខែ០៤ យប់មិញនេះ មានរឿងរ៉ាវដ៏គួរឲ្យអាណិតអាសូរមួយ កើតឡើងលើស្រ្តីកំពុងមានផ្ទៃពោះម្នាក់ ដែលគាត់បានធ្វើដំណើរទៅផ្ទះរបស់គាត់ដោយជិះម៉ូតូឌុប។ ប៉ុន្តែអ្នករត់ម៉ូតូឌុបនោះ ក៏ទម្លាក់គាត់ចោលមិនព្រមដឹកទៅផ្ទះទេ ព្រោះតែខ្លាចហួសម៉ោង៨ហើយត្រូវកម្លាំងសមត្ថកិច្ចចាប់ម៉ូតូរបស់គាត់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ នៅពេលដែលជួបនូវរឿងបែបនេះហើយ ស្រ្ដីរូបនេះគាត់ក៏បានធ្វើការខលទៅរកប្ដីរបស់គាត់ឲ្យមកទទួលដែរ តែនៅពេលដែលគាត់ខលទៅ ស្រាប់តែប្ដីរបស់គាត់មិនព្រមមកទទួល ដោយសារតែខ្លាចពេលធ្វើដំណើរមកត្រូវសមត្ថកិច្ចចាប់តាមផ្លូវ ដូច្នេះទើបទុកឲ្យប្រពន្ធនៅអង្គុយចាំយ៉ាងកម្សត់បែបនេះ ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន មានការអាណិតអាសូរូបគាត់ជាខ្លាំង៕

សូមអានសេចក្ដីលម្អិតក្នុងរូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=1334,q=100/94/942d3ecadae6398de4c420d431996e9c7968315a.jpg
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T