ច្រមុះរបស់ចោមច័ន្ទ កែពេលណាបានចប់? ស្អាតប៉ុណ្ណឹងហើយ នាង នៅតែបន្តកែទៀត

//s9.kh1.co/3c/3c3f3ad7598aeece4af90ffa20f0b1bc164f9db6.jpg
តារា & កម្សាន្ដ

 ០៤-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទោះបច្ចុប្បន្ន មានសម្រស់ស្រស់ស្អាតហើយក្ដី តែចោម ច័ន្ទ នៅតែបន្តវះកាត់កែសម្ផស្សឲ្យមានសម្រស់ស្អាតប្លែក ក្មេងជាងមុន។

ភ្នំពេញ៖ តារាហ៊្វេសប៊ុកស្រីល្បីអ្នកនាង ចោម ច័ន្ទ ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ថាជាបងស្រីបង្កើត តារាស្រីស៊ិចស៊ី កញ្ញា ដេនី ក្វាន់។ ក្នុងនោះដែរ បងស្រីតារារូបនេះ ត្រូវបានគេដឹងថា នាងមានសម្រស់ស្រស់ស្អាតប្លែកមិនចាញ់ក្មេងនោះទេ ខណៈធ្លាប់បានវះកាត់អស់ជាច្រើនលើកកន្លងមក។ ម្យ៉ាងវិញទៀត អ្នកមេម៉ាយកូនមួយរូបនេះ ពិតជាស្រស់ស្អាតប្លែកខ្លាំង ដោយមុខមាត់នាងនាពេលនេះ សឹងតែដូចតុក្កតាទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ស្ទើរតែគ្រប់ពេលទៅហើយ ដែលអ្នកនាង ចោម ច័ន្ទ បានបង្ហោះរូបភាពមួយចំនួន ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមឆ្លក់វង្វេងនឹងរូបសម្រស់ដ៏ស្រស់ស្អាតផូរផង់របស់នាង អមជាមួយនឹងការតុបតែងខ្លួនខ្ញង់ ស្លៀកពាក់បែបស៊ិចស៊ីផងនោះ។ មិនតែប៉ុណ្ណោះ គេតែងតែសង្កេតឃើញអ្នកមេម៉ាយរូបនេះ តែងតែបង្ហោះរូបបញ្ចេញដើមទ្រូងដ៏ទ្រលុកទ្រលន់ និងរូបរាង Goalផងដែរ។ 

ពិតណាស់ បើទោះបីអ្នកនាង ចោម ច័ន្ទ មានរូបសម្ផស្សស្អាតដូចតុក្កតាក៏ពិតមែន តែថ្មីៗនេះ នាងបានសម្រេចចិត្តធ្វើច្រមុះសារជាថ្មីម្ដងទៀត ដើម្បីឲ្យមើលទៅស្រួចវែងជាងមុន។ ជាមួយគ្នានេះដែរ ក្រោយតារាហ្វ៊េសប៊ុកស្រីរូបនេះ បង្ហាញរូបកែច្រមុះថ្មីរួច ក៏មានហ្វេន និងអ្នកលេងបណ្ដាញសង្គមជាច្រើន សរសើរនូវទម្រង់ច្រមុះនាងថាស្អាតប្លែកគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

  អ្នកនាង ចោម ច័ន្ទ
  អ្នកនាង ចោម ច័ន្ទ
  អ្នកនាង ចោម ច័ន្ទ
  អ្នកនាង ចោម ច័ន្ទ
  អ្នកនាង ចោម ច័ន្ទ
  អ្នកនាង ចោម ច័ន្ទ
  អ្នកនាង ចោម ច័ន្ទ
  អ្នកនាង ចោម ច័ន្ទ
  អ្នកនាង ចោម ច័ន្ទ
  អ្នកនាង ចោម ច័ន្ទ
  អ្នកនាង ចោម ច័ន្ទ
  អ្នកនាង ចោម ច័ន្ទ

សូមចុចLink ដើម្បីមើលរូបភាពន្ថែម៖ 

https://www.facebook.com/ChoumChannBeauty/posts/1666136406927446

ចោម ច័ន្ទ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T