ក្រុមហ៊ុន LG នឹងប្រកាសបិទអាជីវកម្មស្មាតហ្វូនរបស់ខ្លួន នៅថ្ងៃទី៥ ខែមេសានេះហើយ

//s9.kh1.co/9c/9c1571cf507b7831b3518f869dd353d7985cff93.jpg
បច្ចេកវិទ្យា

 ០៤-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

សូមចូលរួម sad ផង LG! មើលទៅអាជីវកម្មស្មាតហ្វូន LG ដូចជាមិន​បានចំណេញសោះ

បរទេស៖ ក្រុមហ៊ុន LG បានព្យាយាមឈរជើងនៅក្នុងទីផ្សារទូរសព្ទដែលមានការប្រកួតប្រជែង អស់ជាយូរឆ្នាំមកហើយ។ ជាលទ្ធផល ក្រុមហ៊ុនត្រូវបានគេរាយការណ៍ថា កំពុងត្រៀមប្រកាសថាខ្លួននឹងបិទអាជីវកម្មស្មាតហ្វូនរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មាន The Korea Times ក្រុមហ៊ុន LG នឹងប្រកាសថាខ្លួននឹងដកខ្លួនចេញពីទីផ្សារស្មាតហ្វូននៅថ្ងៃទី5 ខែមេសា បន្ទាប់ពីខាតបង់ប្រាក់ចំណេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សារព័ត៌មាន The Korea Times បាននិយាយថា ក្រុមហ៊ុន LG Electronics ហាក់ដូចជាបានសម្រេចចិត្តដកខ្លួនចេញពីអាជីវកម្មស្មាតហ្វូនរបស់ខ្លួនដែលរកចំណូលមិនបាន ហើយកំពុងធ្វើការផ្លាស់ប្តូរបុគ្គលិកផ្នែក mobile communications របស់ខ្លួនទៅផ្នែកអាជីវកម្មផ្សេងទៀត។

ក្រុមហ៊ុន LG បានទទួលរងនូវការខាតបង់តាំងពីឆ្នាំ2015មកម្ល៉េះ ហើយទោះបីជាមានការបង្កើតនូវឧបករណ៍ច្នៃប្រឌិតថ្មីមួយចំនួនក៏ដោយ ក៏ក្រុមហ៊ុននៅតែមិនអាចធ្វើឱ្យអាជីវកម្មទូរសព្ទចល័តរបស់ខ្លួនដើរទៅមុខបានដដែល។ ក្រុមហ៊ុនក៏បានព្យាយាមស្វែងរកអ្នកទិញយកអាជីវកម្មទូរសព្ទចល័តរបស់ខ្លួនផងដែរ ដោយបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុន Volkswagen និងក្រុមហ៊ុន Vingroup JSC របស់ប្រទេសវៀតណាម ប៉ុន្តែកិច្ចពិភាក្សាទាំងនេះហាក់ដូចជាមិនមានលទ្ធផលអ្វីនោះទេ៕  

Logo របស់ LG
Logo របស់ LG
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T