អស្ចារ្យមែន! DJ ល្បីឈ្មោះ Steve Aoki សហការជាមួយនឹង Naruto បញ្ចេញម៉ូតខោអាវថ្មី

//s9.kh1.co/e3/e32218fdd2dacbbd0fb241fedad8a5f6037acfd9.png
តារា & កម្សាន្ដ

 ០៧-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Dim Mak Collection របស់ Steve Aoki ធ្វើការសហការជាមួយនឹង Naruto បញ្ចេញម៉ូតសម្លៀកបំពាក់ថ្មី

បរទេស៖ យីហោម៉ូតសម្លៀកបំពាក់ម៉ាក Dim Mak Collection របស់សិល្បករល្បីឈ្មោះ Steve Aoki បានធ្វើការសហការ (Collaboration) ជាមួយនឹងភាពយន្តគំនូរជីវចល Anime មួយដែលមានគេស្គាល់ច្រើនបំផុតនៅលើពិភពលោកគឺរឿង Naruto ។ ប្រិយមិត្តមួយចំនួនប្រហែលជាបានស្គាល់រួចមកហើយនូវសិល្បករឬ DJ លំដាប់ថ្នាក់អន្តរជាតិមួយនេះគឺលោក Steve Aoki ដែលមានសញ្ជាតិជប៉ុនកាត់អាមេរិក មានវ័យ ៤៣​ ឆ្នាំម្នាក់ដែមានស្នាដៃចម្រៀងបែប EDM ផ្សេងៗជាច្រើនជាពិសេសធ្លាប់សហការផលិតចម្រៀងជាមួយនឹងតារាៗចម្រៀងល្បីៗដូចជា BTS និង Linkin Park ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបលោក​ Steve Aoki
រូបលោក​ Steve Aoki
រូបលោក Steve Aoki ជាមួយនឹងក្រុមតារាចម្រៀងប្រុស BTS របស់កូរ៉េ
រូបលោក Steve Aoki ជាមួយនឹងក្រុមតារាចម្រៀងប្រុស BTS របស់កូរ៉េ
រូបលោក Steve Aoki ជាមួយនឹងក្រុមតារាចម្រៀង Linkin Park
រូបលោក Steve Aoki ជាមួយនឹងក្រុមតារាចម្រៀង Linkin Park

លោក Steve Aoki មានសម្បត្ដិចំនួន ១២០ លានដុល្លាសហរដ្ឋអាមេរិកជាមួយនឹង Record Label មួយឈ្មោះថា Dim Mak ដែលមានទីតាំងស្ថិតនៅទីក្រុង Los Angeles រដ្ឋ California ដែលរកឃើញតាំងពីឆ្នាំ១៩៩៦ មកម្លេះដែលជា Label មួយដែលបែកចេញពីក្រោមក្រុមហ៊ុនយក្ស Warner Bros Music ផងដែរ។ Dim Mak មិនត្រឹមតែជា Record Label មួយទេក៏ប៉ុន្តែក៏ជាម៉ាកយីហោដ៏ល្បីឈ្មោះមួយផងដែលគឺក្រោមឈ្មោះថា Dim Mak Collection

Dim Max X Street Fighter
Dim Max X Street Fighter
Dim Max X Street Fighter
Dim Max X Street Fighter

​​យ៉ាងណាមិញ ថ្មីនេះលោក Steve Aoki បានធ្វើការសហការជាមួយនឹង Anime ដ៏ល្បីឈ្មោះទូទាំងពិភពលោកគឺ Naruto ជាលើកទី២​ ទៅលើម៉ូតសម្លៀកបំពាក់យីហោ Dim Mak Collection របស់ខ្លួនបន្ទាប់ពីបញ្ចេញម៉ូតអាវយឺតដែលដំណាងឱ្យការឈប់មានការស្អប់ទៅលើសញ្ជាតិអាស៊ី (Stop Asian Hate) ដែលថ្មីនេះមានការវាយប្រហារទៅលើប្រជាជនអាមេរិកដែលមានសញ្ជាតិអាស៊ីននានា ដែលនាំឱ្យមានការបាត់បង់ជីវិតបន្តបន្ទាប់ផងដែរក្នុងនោះក៏មានស្រ្តីខ្មែរម្នាក់ដែរនោះ។

Stop Asian Hate (Dim Mak)
Stop Asian Hate (Dim Mak)

ទោះជាយ៉ាងណាបើយើងក្រឡេកមកកាន់ម៉ូតសម្លៀកបំពាក់ Dim Mak X Naruto របស់ Steve Aoki នេះវិញយើងឃើញមានដូចជាអាវយឺតដៃវែង ដៃខ្លី អាវរងា អាវ Hoodie ជាដើមដែលមានតម្លៃចាប់ពី ៣៨​ ដុល្លារហូតទៅដល់ ៧៨ដុល្លា ជាដើម។

តោះចង់ដឹងថាម៉ូតថ្មី Dim Mak X Naruto ឬ Dim Mak X Naruto​ - Drop 2 របស់ Steve Aoki មានរូបរាងទាក់ទាញយ៉ាងណា សូមប្រិយមិត្តពិនិត្យមើលដូចខាងក្រោម៖

Dim Mak X Naruto Drop 2
Dim Mak X Naruto Drop 2
Dim Mak X Naruto Drop 2
Dim Mak X Naruto Drop 2
Dim Mak X Naruto Drop 2
Dim Mak X Naruto Drop 2
Dim Mak X Naruto Drop 2
Dim Mak X Naruto Drop 2
Dim Mak X Naruto Drop 2
Dim Mak X Naruto Drop 2
Dim Mak X Naruto Drop 2
Dim Mak X Naruto Drop 2
Dim Mak X Naruto Drop 2
Dim Mak X Naruto Drop 2
Dim Mak X Naruto Drop 1
Dim Mak X Naruto Drop 1
Dim Mak X Naruto Drop 1
Dim Mak X Naruto Drop 1
Dim Mak X Naruto Drop 1
Dim Mak X Naruto Drop 1
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T