អនុប្រធានផ្សារ អាជីវករ និងសន្តិសុខនៅផ្សារអូរឫស្សី ០៦នាក់ ឆ្លងកូវីដ-១៩

//s9.kh1.co/9c/9c28c68f9a645210b6dead87cdefb9d539d57669.jpg
សង្គម

 ០៣-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អនុប្រធានផ្សារ អាជីវករ និងសន្តិសុខនៅផ្សារអូរឫស្សី ០៦នាក់ ឆ្លងកូវីដ-១៩។

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់គណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សីបានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ មានករណីអាជីវករចំនួន៣នាក់ និងសន្តិសុខចំនួន៣នាក់ បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។ នេះបើតាមដកស្រង់បន្ដពីផេកហ្វេសប៊ុកផ្លូវការ BAYON Radio នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយ អនុប្រធានផ្សារ អាជីវករ និងសន្តិសុខ ផ្សារអូរឫស្សី ដែលរកឃើញវិជ្ជមានកូវីដ-១៩ មានឈ្មោះដូចជា :

១ - អាជីវករលក់ឆ្នាំងដាំបាយអគ្គីសនី នៅតូបលេខ ( ក.០៣ លេខ ១៣០ - ១៣១ ) បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៦D១៣ ផ្លូវលេខ២៣០ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ លេខទូរស័ព្ទ០១២ ២៨៦ ៧៩០ ។

២ - អាជីវករលក់គ្រឿងអគ្គីសនី នៅតូបលេខ ( ក.០៣ លេខ១៣៤ ) បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៧៤៧៦ ផ្លូវលេខ១៣A (បុរីចំកាដូង ) ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០៨៥ ៥៣៥ ៣១៦ ។

៣ - អាជូវករលក់ចាបហួយ នៅតូបលេខ ( ខ.២៣ លេខ២៤៦ ) បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣០E.២ ផ្លូវលេខ១៦៤ ភូមិ៤ សង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករារាជធានីភ្នំពេញ លេខទូរស័ព្ទ ០១២ ៥៩៣ ៧៩០ មានសមាជិកក្នុងគ្រួសារចំនួន៤នាក់ (ធ្វើតេស្តចំនួន១នាក់) ។

គណៈកម្មការផ្សារបានធ្វើការបិទតូបដែលមានឈ្មោះដូចខាងលើ និងតូបដែលនៅជិតខាងជាបណ្តោះអាសន្ន និងបាញ់ថ្នាំសម្លាប់មេរោគផ្សេៗ ពិសេសមេរោគកូវីដ១៩ ។

៤ - ឈ្មោះ រិន រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ តួនាទី អនុប្រធានផ្សារអូរឫស្សី បច្ចុប្បន្ន​ស្នាក់នៅផ្ទះលេខ១៤E. ផ្លូវលេខ១១០ ភូមិព្រៃព្រីងខាងជេីង​ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ ។

៥ - ឈ្មោះ ឃីម ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ ( សន្តិសុខផ្សារអូឬស្សី) បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ១៦៨ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលបានបញ្ជូនទៅព្យាបាលនៅសណ្ឋាគេ Grat Duke ស្ថិតនៅផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

៦ - ឈ្មោះ ម៉ា សុខុម ភេទប្រុស ( សន្តិសុខផ្សារអូឬស្សី ) បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៨C ( បុរីមង្គលភ្នំពេញ ) សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕

ផ្សារអូឬស្សី
ផ្សារអូឬស្សី

ប្រភពBAYON Radio

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T