អបអរសាទរ! អ្នកជំងឺកូវីដ១៩ ចំនួន ០៨នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាសះស្បើយហើយ

//s9.kh1.co/5c/5c8f32a270b3e651a8340f4ae89be800d655d4fa.jpg
សង្គម

 ០៣-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អ្នកជំងឺកូវីដ១៩ ចំនួន ០៨ នាក់ (អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ) ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាសះស្បើយ

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន ០៨ នាក់ (អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ) ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២១នេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ លោកសាស្រ្តាចា្យ ងី ម៉េង បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសហការីដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ ហើយក៏បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺកូវីដ១៩ នេះផងដែរ៕

អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ 
អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ 
ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ប្រភពមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T