Hailey ចេញមុខទម្លាយរឿងមិនសប្បាយចិត្តក្រោយរៀបការជាមួយ Justin

//s9.kh1.co/62/62cbc3bd4e9358b0c4733dda298cba47633e449c.jpg
តារា & កម្សាន្ដ

 ០៣-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Hailey បង្ហាញថាខ្លួនទទួលរងបញ្ហាផ្លូបចិត្តជាច្រើនក្រោយរៀបការជាមួយនឹង Justin។

បរទេស៖  អ្នកគ្រប់គ្នាប្រាកដជាបានស្គាល់មកហើយពីកំពូលតារាចម្រៀងអន្តរជាតិ ដ៏ល្បីល្បាញលោក  Justin និង ភរិយា Hailey ដែលអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមលើបណ្ដាញសង្គមឲ្យអ្នកគាំទ្រច្រណែនជារឿយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចដែលអ្នកទាំងអស់គ្នាបានហើយថា Hailey គឺជាកត្តាសំខាន់មួយក្នុងជីវិតរបស់តារាចម្រៀងដ៏មានប្រជាប្រិយ Justin Bieber។ Haileyគឺជានារីម្នាក់ដែលបានជួយ Justin នៅថ្ងៃដែលលោក​ ដួលហើយប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត រហូតមកដល់សព្វថ្ងៃនេះគូស្នេហ៍មួយគូនេះបានក្លាយជាគូស្នេហ៍ដែលមនុស្សជាច្រើននៅជុំវិញពិភពលោកកំពុងតែកោតសរសើរ។

ទោះយ៉ាងណា ការធ្វើជាភរិយារបស់តារាចម្រៀងល្បីឈ្មោះ និង មាននារីវ័យក្មេងជាច្រើនចង់បានមិនមែនជារឿងងាយស្រួលទេសម្រាប់ Hailey រឿងរ៉ាវនេះនាងបានបង្ហាញនៅលើបណ្តាញយូធូបរបស់នាង។ ថ្មីៗនេះ Hailey បានបង្ហោះឃ្លីបរបស់នាងអង្គុយជជែកលេងជាមួយអ្នកចិត្តសាស្រ្តអំពីស្ថានភាពផ្លូវចិត្តរបស់នាងនិងអ្វីដែលនាងត្រូវឆ្លងកាត់គ្រប់ពេលជាមួយ Justin ។

Hailey បានដឹងនៅឆ្នាំ ២០១៨ ថាស្ថានភាពចិត្តរបស់នាងចាប់ផ្តើមយ៉ាប់យ៉ឺន បន្ទាប់ពីនាងរៀបការជាមួយ Justin ដែលនាងមិនសប្បាយចិត្ត ប៉ុន្តែនាងអ្វីដែលធ្វើឲ្យនាងកាន់តែមិនសប្បាយចិត្តនោះគឺនឹងសំលេងរិះគន់ឥតឈប់ឈរ។ នាងបានបន្តទៀតថា ប្រសិនបើនរណាម្នាក់ដែលដើរតាមជិតស្និត Justin នឹងដឹងថាគាត់គឺជាមនុស្សម្នាក់ដែលមានទំនាក់ទំនងស្នេហាជាមួយនារីវ័យក្មេងជាច្រើន មិនថាជាអ្នកចំរៀងរហូតដល់តារាម៉ូដែល។នាងបានបន្ថែមទៀតថា៖

«បន្ទាប់ពីខ្ញុំរៀបការ វាបានក្លាយជាការកើនឡើងនៃចំណាប់អារម្មណ៍របស់ប្រជាជនអ្នកគាំទ្រចំពោះខ្ញុំ។ ខ្ញុំគិតថារឿងធំ ៗ ដែលខ្ញុំត្រូវឆ្លងកាត់គឺការប្រៀបធៀប។ ដូចជាការប្រៀបធៀបរូបរាងនិងទម្លាប់របស់ពួកគេយើងត្រូវឆ្លងកាត់ស្ថានភាពដែលមានមនុស្សជាច្រើនកំពុងនិយាយរឿងដដែលៗម្តងហើយម្តងទៀត។ វារំខានដល់គំនិតរបស់យើងហើយយើងចាប់ផ្តើមសួរសំណួរគ្រប់យ៉ាង»

សារ Hailey

សព្វថ្ងៃ Hailey ក៏រងការរិះគន់ជាញឹកញាប់ដែរ រហូតមកដល់ពេលនេះនាងចាប់ផ្តើមឃ្លាតឆ្ងាយពីបណ្តាញទំនាក់ទំនងសង្គមជាពិសេសគឺ Twitter ព្រោះនាងយល់ឃើញថាពិភពTwitter មានភាពសាហាវឃោរឃៅនិងពិសពុលនៅក្នុងចិត្តនាង៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T