មិនមើលនឹងភ្នែក! ក្រោយឃើញជា ស្រួច ធ្លាក់ខ្លួន​រសាត់អណ្តែតដល់រតនគិរី ស្រាប់តែលោកជំទាវ ស្រីអូន​​ ធ្វើរឿងមួយនេះភ្លាម...

//s9.kh1.co/79/79daf7c8111f73964b712050a03b9fbe69f1a1dd.jpg
តារា & កម្សាន្ដ

 ០៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រពៃណាស់​ លោកជំទាវ​ស្រីអូន​សម្រស់​ធម្មជាតិ​ក្រោយ​បានឃើញ​លោកជាស្រួច​ធ្លាក់ខ្លួន​ រស់នៅតំបន់ដាច់ស្រយោលស្រាប់តែបានទាក់ទងទៅដោយជួយឧបត្ថម្ភទូរស័ព្ទឲ្យភ្លាម

ភ្នំពេញ: ក្រោយពីបានទទួលដំណឹងថា អតីតអ្នកប្រដាល់ប្រចាំស្រុកខ្មែរដ៏ល្បីលោក ជា​ ស្រួច​ ធ្លាក់ខ្លួនទៅរស់នៅឯខេត្តរតនគិរី រីឯភរិយាលោកទើបឆ្លងទន្លេ គ្មានថវិកា ស្នាក់នៅផ្ទះប្រក់សង្ក័សីនោះ​ ស្រាប់តែ​ លោកជំទាវ​ស្រីអូន​ តាមរយ:គណនីហ្វេសប៊ុករបស់ខ្លួន​ បានបង្ហោះ​សារ​ ដោយបានប្រាប់ដល់មហាជន​យ៉ាងដូច្នេះថា:

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្រីអូន​សម្រស់​ធម្មជាតិ​
ស្រីអូន​សម្រស់​ធម្មជាតិ​

ខ្ញុំបានទាក់ទងទៅជួយបងជាស្រួចហេីយ កូនគាត់ទេីបហ្នឹងកេីតក៏កំពុងមានជំងឺដែរ ហឹម មិននឹកស្មានថាគាត់ធ្លាក់ខ្លួនដល់ថ្នាក់នេះទេ 😭ស្ដាប់ហេីយអាណិតណាស់ 😭 ខ្ញុំកំពុងទាក់ទងដេីម្បីទិញទូរស័ព្ទអោយគាត់បានប្រេី ងាយស្រួលបងប្អូនអាចជួបគាត់ផ្ទាល់បាន🙏🏻

ស្រីអូន​សម្រស់​ធម្មជាតិ​

សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ន លោក​ ជាស្រួច​ កំពុងតែរស់នៅខេត្តរតនគិរិ ខណ:ដែលប្រពន្ធរបស់លោកទើបតែសម្រាលកូនរួច រីឯលោកសព្វថ្ងៃប្រកបរបរជាកម្មករសំណង់ដើម្បីរកប្រាក់មកដោះស្រាយជីវភាពគ្រួសារ៕

លោក​ ជាស្រួច​
លោក​ ជាស្រួច​
ស្រីអូន​សម្រស់​ធម្មជាតិ​ និងស្វាមី
ស្រីអូន​សម្រស់​ធម្មជាតិ​ និងស្វាមី
លោក​ ជាស្រួច​ និងភរិយា
លោក​ ជាស្រួច​ និងភរិយា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T