ម្សិលមិញ ហ្វីលីពីនរកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនបំផុតក្នុងមួយថ្ងៃ មិនធ្លាប់មានពីមុន

//s9.kh1.co/b8/b8597d3c53f8339993846c838a82d00d1a50585b.jpg
សង្គម

 ០៣-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កាលពីថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១ ប្រទេសហ្វីលីពីនរកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនបំផុតក្នុងមួយថ្ងៃ មិនធ្លាប់មានពីមុន។

ហ្វីលីពីន៖ កាលពីថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១ ប្រទេសហ្វីលីពីនបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ រហូតដល់ទៅ ១៥,៣១០ករណី ដែលជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីប្រទេសនេះត្រូវបានជំងឺកូវីដ-១៩រាតត្បាត ដោយធ្វើឲ្យចំនួនឆ្លងសរុបកើនដល់ ៧៧១,៤៩៧ករណី ខណៈមនុស្សចំនួន ១៧នាក់ទៀតបានស្លាប់ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៣,៣២០នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងអំឡុងការកើនឡើងយ៉ាងគំហុកនេះ ទីប្រជុំជនក្នុងទីក្រុងម៉ានីល និងខេត្ដដាច់ស្រយាលចំនួន ៤ ត្រូវបានបិទទ្វារយ៉ាងតឹងរ៉ឹង ដែលជាវិធានការទប់ស្កាត់ការកើនឡើងករណីឆ្លង របស់រដ្ឋាភិបាលហ្វីលីពីន។ ជាមួយគ្នានេះ ប្រជាជនរស់នៅក្នុងតំបន់រដ្ឋធានី (ទីក្រុងម៉ានីល) និងខេត្ដមួយចំនួនរួមមាន ខេត្ដ Bulacan, Cavite, Laguna និង Rizal ត្រូវបានស្ថិតក្រោមបម្រាមគោចរ ដោយហាមឃាត់ការធ្វើដំណើរចាប់ពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង ៥ព្រឹក។

គួរឲ្យដឹងថា កាលពីថ្ងៃសុក្រនេះដែរ ហ្វីលីពីនបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៤ រួមមានប្រទេសបង់ក្លាដែស កេនយ៉ា និងប៉ាគីស្ថាន ត្រូវបានកត់ចូលបន្ថែមទៅក្នុងបញ្ជីក្រហមរបស់ប្រទេសអង់គ្លេស ដោយប្រជាជនដែលមកពីប្រទេសមានក្នុងបញ្ជីក្រហមនេះ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលប្រទេសអង់គ្លេសឡើយ លើកលែងតែពួកគេជាជនជាតិអង់គ្លេស ឬ អៀរឡង់។ ហើយបម្រាមនេះ នឹងចូលជាធរមានចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី៩ ខែមេសា នេះតទៅ៕

ពលរដ្ឋនៅហ្វីលីពីន
ពលរដ្ឋនៅហ្វីលីពីន
ពលរដ្ឋនៅហ្វីលីពីន
ពលរដ្ឋនៅហ្វីលីពីន
ពលរដ្ឋនៅហ្វីលីពីន
ពលរដ្ឋនៅហ្វីលីពីន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T