ច្បាស់ការហើយ! ភាពយន្ត Batman Reboot ថ្មីរបស់ Robert Pattinson ស្ថិតនៅក្នុង Earth-2 (មានវីដេអូ)

//s9.kh1.co/a0/a0f6975aa6064ffab046a0872be533bfe8811e31.png
តារា & កម្សាន្ដ

 ០៣-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ខ្សែភាពយន្ត Batman ថ្មីរបស់ Robert Pattinson គឺស្ថិតនៅក្នុង Earth-2

បរទេស៖ បើយោងតាមសារព័ត៌មាន The Hollywood Reporter រាយការណ៍បានឱ្យដឹងថា Batman Reboot នេះនឹងមានសាច់រឿងដែលកើតឡើងនៅ Earth-2 មិនមានក្នុង Earth ដូចក្នុងខ្សែភាពយន្តផ្សេងៗរបស់ DC ឡើយ។​ គំនិតបែប Cinematic Multiverse ត្រូវបានក្រុមអ្នកគាំទ្រជាច្រើនចង់អោយកើតមានឡើងជាយូរណាស់មកហើយមិនត្រឹមតែនៅក្នុងខ្សែភាពយន្តរបស់ DC ឬ Marvel ឡើយ។​ ក៏ប៉ុន្តែពេលនេះខ្សែភាពយន្តបែបនេះនឹងកើតឡើងនៅលើខ្សែភាពយន្តរបស់យីហោ DC នេះ។ ខ្សែភាពយន្ត The Flash Movies ត្រូវបានគេដឹងថានឹងមាន Multiverse ដើម្បីបញ្ចូលអោយមានវត្តមានឱ្យបានជួបគ្នានូវ Batman ទាំងពីររបស់តារាសម្ដែង Michael Keaton ដែលបានបង្ហាញខ្លួនជា Batman តាំងពីឆ្នាំ ១៩៨៩ មកម្លេះជាមួយ និង Batman របស់លោក Ben Affleck ដែលមានវត្តមាននៅក្នុងខ្សែភាពយន្តរបស់ DCEU ដូចជា Batman vs Superman, Justice League និង Zack Snyder's Justice League ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Batman 2022
Batman 2022
រូបលោក Robert Pattinson សម្ដែងជា Batman
រូបលោក Robert Pattinson សម្ដែងជា Batman
រូបភាពបង្ហោះដោយអ្នកដឹកនាំរៀង Batman លោក Matt Reeves
រូបភាពបង្ហោះដោយអ្នកដឹកនាំរៀង Batman លោក Matt Reeves

ខណៈពេលដែល DC មានបំណងចង់បង្កើតចក្រវាល (Universe) តែមួយសម្រាប់ខ្សែភាពយន្តនានារបស់ខ្លួនគឺចាប់ផ្ដើមពី Man of Steel ទៅវាជាផ្លូវធ្វើឱ្យមានភាពរីកចម្រើនសម្រាប់ DC ផលិតខ្សែភាពយន្តបន្តបន្ទាប់ទៀតនៅក្នុង Universe មួយរបស់ខ្លួន ក៏មានខ្សែភាពយន្ត Joker ដែលទាក់ទងឱ្យទាល់តែសោះទៅនឹងខ្សែភាពយន្តផ្សេងៗរបស់ DCEU កន្លងមក និងខ្សែភាពយន្តដែលទើបតែចេញថ្មីក្ដៅៗគឺរឿង Zack Snyder's Justice League ត្រូវបានគេចាត់ទុកថាមិនមែនជា Canon (គោល) សម្រាប់ខ្សែភាពយន្តក្នុង Universe របស់ DC ឡើយដែលមានតែការកាត់ដែលបានចាក់បញ្ចាំងក្នុងរោងកុនប៉ុន្នោះដែលជា Canon ដែលសារភ្ចាប់សាច់រឿងផ្សេងៗទៅនឹង Universe របស់ខ្លួនបន្តបន្ទាប់។

រូបក្រៅឆាក Batman 
រូបក្រៅឆាក Batman 
រូបក្រៅឆាក Batman
រូបក្រៅឆាក Batman
រូបក្រៅឆាក Batman
រូបក្រៅឆាក Batman
រូបក្រៅឆាក Batman
រូបក្រៅឆាក Batman

យ៉ាងណាមិញ នៅឯ DC FanDome ក្នុងឆ្នាំ ២០២០ លោក Walter Hamada ប្រធាន DC Films ប្រចាំ Studio របស់ Warner Bros បាននិយាយអំពីរបៀបដែល DC អាចសម្របខ្លួនទាក់ទងនឹង Multiverse ឆ្ពោះទៅមុខបន្តបន្ទាប់ទៀតដោយលោកនិយាយថា៖

នៅលើផែនដីមួយអ្នកមាន Gal Gadot (សម្ដែង Woneder Woman) និង Jason Momoa (សម្ដែងជា Aquaman) និង Ezra Miller (សម្ដែងជា The Flash) ក្នុង Justice League នេះអ្នកអាចបន្តនិទានរឿងទាំងនេះបាន ខណៈដែលនៅលើផែនដីមួយផ្សេងទៀតអ្នកអាចមានបានស្គាល់ជាច្រើនទៀតគឺ Year Two Batman (គាត់សំដៅទៅលើ Batman របស់លោក Robert Pattinson)។

ពាក្យរបស់លោក Walter Hamada

លោកក៏បានបន្តឱ្យបានដឹងទៀតថា៖

នៅមានផែនដីមួយទៀតដែលអស្ចារ្យជាងផែនដីដែលមាន Justice League នេះស្រាប់ទៅទៀតហើយនឹងកើតមានឡើងជាមួយនឹង​ Year Two Batman នេះ។ ហើយជាការពិតណាស់មានមនុស្សខាងក្រៅដូចជា Joker (2019) ដែលមិនមាននៅលើផែនដីណាមួយទេ។ ប៉ុន្តែវាមិនអីទេ លោក Matt Reeves អាចបន្តបង្កើតទីក្រុង Gotham (ទីក្រុងរបស់ Batman) របស់គាត់បាន។

  ពាក្យរបស់លោក Walter Hamada
Poster Batman កាលពី DC Fandom 2020
Poster Batman កាលពី DC Fandom 2020

គួរឱ្យដឹងដែរថា The Batman (2022) ដឹកនាំសម្ដែងដោយ Matt Reeves និងសរសេរដោយលោកដដែលជាមួយនឹងលោក Mattson Tomlin ហើយតួអង្គឯក គឺលោក Robert Pattinson សម្ដែងជា Bruce Wayne / Batman ឬឯ Andy Serkis សម្ដែងជា Alfred Pennyworth ចំណែកឯ Jeffrey Wright សម្ដែងជា James Gordon, Zoë Kravitz សម្ដែងជា Selina Kyle/Catwoman, Colin Farrell ជា Oswald Cobblepot/The Penguin, ចុងក្រោយគឺ Paul Dano សម្ដែងជា Edward Nashton / The Riddler ជាដើម៕

តោះចង់ដឹងថា The Batman ថ្មីរបស់ DCEU ដែលកើតឡើងនៅផែនដីថ្មី Earth-2 នេះមានភាពអស្ចារ្យយ៉ាងណាសូមប្រិយមិត្តទស្សនាវីដេអូ​ Trailer ខ្លីដែលចេញទាំងមិនទាន់ផលិតចប់សព្វគ្រប់ដូចខាងក្រោម៖

វីដេអូខ្លី
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T