ទីបំផុតភាពយន្តអ្នកប្រយុទ្ធ Samurai ស្បែកខ្មៅដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តជប៉ុន ចេញវីដេអូខ្លីជាផ្លូវការហើយ (មានវីដេអូ)

//s9.kh1.co/d9/d974fee5949e7bba983c3f353995f027e76543d6.png
តារា & កម្សាន្ដ

 ០៣-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុន Netflix បានបញ្ចេញឈុតវីដេអូខ្លីៗសម្រាប់ Original Series ខ្សែភាពយន្តគំនូរជីវចល Anime រឿង «Yasuke»

បរទេស៖ ក្រុមហ៊ុន Netflix បានបញ្ចេញឈុតវីដេអូខ្លីៗសម្រាប់ Original Series ខ្សែភាពយន្តគំនូរជីវចល Anime រឿង «Yasuke» របស់ពួកគេដែលជាខ្សែភាពយន្តប្រាប់ពីរឿងរ៉ាវពិតជាក់ស្ដែងនៃប្រវត្តិសាស្ត្រអំពីសាមូរ៉ៃដែលបានស្បែកខ្មៅដំបូងដែលរស់នៅក្នុងប្រទេសជប៉ុននាឯសតវត្សរ៍ទី ១៦ ។ ខ្សែភាពយន្ត Anime របស់ Netflix ចាប់ដៃជាមួយនឹង Mappa Studio ដើម្បីផលិតគឺរឿង Yasuke នេះនឹងសម្តែងហើយផលិតដោយផ្ទាល់ដោយលោក LaKeith Stanfield បន្ទាប់ពីលោកត្រូវបានតែងតាំងជ្រើសរៀស (Nominated) នៅក្នុងអូស្ការ (Oscar) បន្ទាប់ពីការសម្ដែងរបស់លោកនៅក្នុងខ្សែភាពយន្តរឿង Judas and the Black Messiah

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តួអង្គ​ Yasuke និង  LaKeith Stanfield
តួអង្គ​ Yasuke និង  LaKeith Stanfield
Poster រឿង Yasuke
Poster រឿង Yasuke

បើទោះជា Yasuke គឺជាបុគ្គលមួយនៅក្នុងប្រវិត្តសាស្រ្តពិតៗក៏ដោយតែសាច់រឿង Yasuke នេះត្រូវបាន Netflix កំណត់ថាវានឹងមានដំណើររឿងដោយសង្គ្រាមសក្តិភូមិជប៉ុនដែលពោរពេញទៅដោយមន្តអាគម និងវេទមន្តលាយលំនឹងព្រឹត្តការណ៏ក្នុងប្រវិត្តសាស្រ្តខ្លះៗផងដែរ។ ហើយសាច់រឿងនេះក៏និយាយអំពីដំណើរដែល Yasuke ទទួលបានសិទ្ធប្រើប្រាស់នូវដាវ Katana ដែលជាដាវរបស់អ្នកប្រយុទ្ធសាំម៉ូរៃ ហើយក៏រៀបរាប់អំពីការដែល Yasuke ទទួលបាននាមថាជា « Ronin (អ្នកប្រយុទ្ធ) អាថ៌កំបាំងដ៏អស្ចារ្យបំផុត» ហើយក៏និយាយអំពីការ​តស៊ូដើម្បីការរស់នៅប្រកបដោយសុខសន្តិភាពបន្ទាប់ពីអតីតកាលដ៏ឃោរឃៅនៃសង្គ្រាមដែលគេបានឆ្លងកាត់។

រូបភាពក្នុងវីដេអូខ្លី
រូបភាពក្នុងវីដេអូខ្លី
រូបភាពក្នុងវីដេអូខ្លី
រូបភាពក្នុងវីដេអូខ្លី

ទោះជាយ៉ាងណានៅពេលមានភាពច្របូកច្របល់ក្នុងសង្គមរវាងសង្គ្រាម Daimyo (ស្ដេចក្រាញ់របស់ជប៉ុន) នីមួយៗក្លាយជាការគំរាមកំហែងដល់សុវត្ថិភាពក្នុងភូមិស្រុកក្នុងប្រទេសជប៉ុននេះដែលតម្រូវឱ្យ Yasuke ត្រូវតែលើកកាន់ដាវរបស់គាត់ម្តងទៀតដើម្បីការពារក្មេងអាថ៌កំបាំងទៅរកកន្លែងដែលមានសុវត្ថិភាពដោយសារតែពួកគេត្រូវបានតាមប្រមាញ់ដោយ ស្ដេចក្រាញ់ដែលចូលចិត្តការបង្ហូរឈាមយ៉ាងឃោរឃៅ និងការពារគេដែលបានក្លាយទៅជាគោលដៅមួយនៃពួកមន្តអាគមងងឹត (Dark Magic)។

រូបភាពក្នុងវីដេអូខ្លី
រូបភាពក្នុងវីដេអូខ្លី
រូបភាពក្នុងវីដេអូខ្លី
រូបភាពក្នុងវីដេអូខ្លី

យ៉ាងណាមិញ ឥឡូវនេះក្រុមហ៊ុន Netflix បានបញ្ចេញឈុតវីដេអូខ្លីដំបូងជាផ្លូវការសម្រាប់ Yasuke ដែលបានបង្ហាញអោយឃើញថាតួអង្គ Yasuke មានភាពប្រែប្រួលពីវណ្ណទាសករក្លាយទៅជាសាមូរ៉ៃម្នាក់បំរើស្ដេចក្រាញ់ដ៏ល្បីឈ្មោះក្នុងប្រវិត្តសាស្រ្តគឺ Oda Nobunaga ។ ដើម្បីក្លាយជា Ronin ម្នាក់ Yasuke ត្រូវតតាំងនឹងប្រពៃណីចាស់ជាច្រើនដូចជាការរើសអើងមិនអោយវណ្ណៈទាសករក្លាយទៅជាអ្នកប្រយុទ្ធសាំម៉ូរៃជាដើម។ បន្ទាប់ពីក្លាយជាអ្នកប្រយុទ្ធសាមូរ៉ៃដ៏ល្បីឈ្មោះមកគាត់បានសម្រេចចិត្តចាកចេញដើម្បីរស់នៅជាប្រជាជនធម្មតាក្នុងនាមជាអ្នកបើកទូក៕

រូបភាព Oda Nobunaga ក្នុងវីដេអូខ្លី
រូបភាព Oda Nobunaga ក្នុងវីដេអូខ្លី
រូបភាព First Look ទៅលើតួអង្គ Yasuke និង​ Oda Nobunaga
រូបភាព First Look ទៅលើតួអង្គ Yasuke និង​ Oda Nobunaga

ទោះជាយ៉ាងណាចង់ដឹងថាខ្សែភាពយន្តភាគគំនូរជីវចល Netflix រឿង Yasuke ដែលជាអ្នកប្រយុទ្ធ Samurai ស្បែកខ្មៅដំបូងបង្អស់ក្នុងប្រវិត្តសាស្រ្តជប៉ុនមានភាពអស្ចារ្យយ៉ាងណា សូមទស្សនាវីដេអូខ្លី Trailer នៅខាងក្រោម៖

វីដេអូខ្លី
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T