ភ្នំពេញ, (ស៊ិនហួ)៖ បើតាមស្ថិតិ ដែលប៉ាន់ប្រមាណ ដោយក្រសួងប្រេសនីយ៍ និង ទូរគមនាគមកម្ពុជាឲ្យ ដឹង កាលពីថ្ងៃអង្គារ ទី១០ ខែមេសាថា ប្រជាជនកម្ពុជា ប្រមាណជា ១.៦៩ លាននាក់ មាន លទ្ធភាពជាវ សេវាកម្មអ៊ីនធឺណែត មកប្រើប្រាស់ សម្រាប់ខែធ្នូ ឆ្នាំ ២០១១ កន្លងទៅនេះ ហើយនេះជាចំនួន កើនឡើងលើសឆ្នាំ ២០១០ ៨ដង ដែលកាល ណោះអ្នក ប្រើប្រាស់ អ៊ីនធឺណែត នៅកម្ពុជាមានតែ ១៩៤០០០នាក់ប៉ុណ្ណោះ។

នៅក្នុងស្ថិតិកាលពីឆ្នាំ ២០១១ កន្លងទៅនេះបង្ហាញថាកម្ពុជាមានក្រុមហ៊ុនផ្តល់សេវាកម្ម អ៊ិនធឺណែតប្រមាណជា ២៧ ដែលកាលពីឆ្នាំ២០១០មានតែ ៧ប៉ុណ្ណោះ។ លោក សូ ឃុន រដ្ឋមន្ត្រីក្រសួង ប្រេសនីយ៍និង ទូរគមនាគម បានសន្មតថាការកើនឡើងយ៉ាងគំហុកបែបនេះ គឺដោយសារតែហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណែត ល្អជាងមុន, ការប្រកួតប្រជែងតម្លៃសេវាកម្ម, និង មនុស្សកាន់តែច្រើនបានយល់ដឹងពីផលប្រយោជន៍អ៊ីនធឺណែត នេះ។

លោក រដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ការអភិវឌ្ឍរីកចំរើននៃផ្នែកទំនាក់ទំនងបច្ចេកវិទ្យា និង ព័ត៌មាន គឺជាគោលដៅដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ចប្រទេសជាតិ និង កាត់បន្ថយភាពក្រីក្រ។ លោក សូ ឃុន បានលើកឡើងថា “ យើង បានខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ទំនាក់ទំនង និង ព័ត៌មាន នេះ ដើម្បីទទួលបានការរីកចំរើនដូចប្រទេសដទៃទៀតដែរ។”

Photo by DAP-News

ផ្តល់សិទ្ធដោយ ដើមអម្ពិល

Khmerload: បើទោះជាមានអ្នកប្រើប្រាស់ Internet ដល់រាប់លាននាក់ អ្នកផ្សាយពាណិជ្ជកម្ម មិនទាន់ផ្តោតលើ ផ្សាយពាណិជ្ជកម្ម លើគេហទំព័រនៅឡើយ។ ការផ្សាយពាណិជ្ជកម្មលើ គេហទំព័រល្បីៗ នៅប្រទេសកម្ពុជា គឺជាជំរើសល្អ របស់អ្នកចង់ផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ ពួកគាត់អាចចំណាយ ថវិកាតិចប្រចាំខែ តែមានប្រសិទ្ធភាពខ្ពស់។ បើអ្នកចង់ផ្សាយពាណិជ្ជកម្មលើ ប្រព័ន្ធ Internet អាចពិគ្រោះជាមួយអ្នកជំនាញ ផ្សាយពាណិជ្ជកម្ម 016 733303 ដោយមិនគិតថ្លៃ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]