អបអរសាទរ! ពេលនេះ​ បញ្ញា សិទ្ធ​ បានជាសះស្បើយពីជំងឺ​កូវីដ១៩ហើយ

//s9.kh1.co/e4/e41b40ec2d0aef059a7d1ef8267dafcb78656b25.jpg
តារា & កម្សាន្ដ

 ០២-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

​ នៅថ្ងៃទី២​ ខែមេសាឆ្នាំ២០២១លោកបញ្ញា សិទ្ធ​ បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ

ភ្នំពេញ: ក្រោយចូលខ្លួនទៅសម្រាកព្យាបាលនៅអតីតសណ្ឋាគារ អាំងទែកុងទីណង់តាល់ មួយរយ:រួចមក​ នៅថ្ងៃទី២​ ខែមេសាឆ្នាំ២០២១ នេះ​ លោកបញ្ញា​ សិទ្ធ​ ដែលប្រិយមិត្ត និងទស្សនិកជនបានស្គាល់ថា លោកជាតារាសម្តែង និងជាតារាបង្ហាញម៉ូតមួយរូបនោះ បានជាសះស្បើយពីជំងឺកូវីដ១៩ បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញបានធ្វើតេស្តសំណាកលោក២ដងរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគណនីហ្វេសប៊ុក​ របស់លោកបញ្ញា សិទ្ធបានសរសេរដោយរៀបរាប់ប្រាប់ប្រិយមិត្តយ៉ាងដូច្នេះថា:

លោកបញ្ញា សិទ្ធ
លោកបញ្ញា សិទ្ធ

សួរស្តីបងប្អូនជាទីស្រលាញ់ ថ្ងៃនេះខ្ញុំបានជាសះស្បេីយវិញហេីយ ខ្ញុំបានឃេីញពិភពលោកដ៏ស្រស់ស្អាតវិញហេីយ ខ្ញុំនឹងបន្តធ្វេីចត្តាលសក័នៅផ្ទះបន្តទៀត ដេីម្បីគ្រួសារខ្ញុំ ដេីម្បីប្រជាជនខ្ញុំ ដេីម្បីប្រទេសជាតិខ្ញុំ ❤️❤️❤️ 2-04-2021

លោកបញ្ញា សិទ្ធ

គួររំលឹកផងដែរថា ក្រោយបានជាសះស្បើយពិជំងឺកូវីដ១៩រួចមក លោកបញ្ញា​ សិទ្ធ​ ត្រូវទៅធ្វើចត្តាឡឺស័កបន្តទៀត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់១០០ភាគរយថា លោកមិនមានជំងឺនេះជាប់ខ្លួនតទៅទៀត៕

បញ្ញា សិទ្ធ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T