អ្នកស្លាប់កើនដល់៣៦នាក់ ក្នុងហេតុការណ៍ក្រឡាច់ធ្លាក់រថភ្លើងមួយនៅតៃវ៉ាន់

//s9.kh1.co/05/0561015875b5d0abc0f6f0c0e9f241418bff0131.jpg
សង្គម

 ០២-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នៅថ្ងៃសុក្រនេះ រថភ្លើងមួយខ្សែបានក្រឡាច់ធ្លាក់ចេញពីលើផ្លូវ ក្នុងរូងក្រោមដីមួយកន្លែង

តៃវ៉ាន់៖ តាមការបញ្ជាក់ពីក្រសួងដឹកជញ្ជូនតៃវ៉ាន់បានឱ្យដឹងថា នៅថ្ងៃសុក្រនេះ រថភ្លើងមួយខ្សែបានក្រឡាច់ធ្លាក់ចេញពីលើផ្លូវ ក្នុងរូងក្រោមដីមួយកន្លែង ដែលបណ្ដាលឱ្យមនុស្សស្លាប់កើនដល់៣៦នាក់ និងជាច្រើនអ្នកផ្សេងទៀតរងរបួស។ រថភ្លើងខាងលើធ្វើដំណើរក្នុងគោលដៅឆ្ពោះទៅកាន់ទីក្រុងថៃទុង ប៉ុន្តែត្រូវបានធ្លាក់ចេញពីផ្លូវក្នុងរូងក្រោមដីមួយកន្លែងស្ថិតនៅក្បែរទីក្រុងហ័រលៀន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថភ្លើងដែលក្រឡាច់ធ្លាក់
រថភ្លើងដែលក្រឡាច់ធ្លាក់

តាមការបញ្ជាក់ពីមន្រ្តីប៉ូលិស មនុស្ស៧២នាក់នៅតែជាប់នៅក្នុងរថភ្លើង ខណៈដែលអ្នកដំណើរ៦១នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយមកទល់ពេលនេះ ប្រតិបត្តិការជួយសង្រ្គោះកំពុងតែប្រព្រឹត្តទៅ។

រថភ្លើងដែលក្រឡាច់ធ្លាក់
រថភ្លើងដែលក្រឡាច់ធ្លាក់

ការិយាល័យរបស់ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានបញ្ជាក់ថា លោកស្រីបានចេញបញ្ជាទៅកាន់មន្ទីរពេទ្យឱ្យត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍គ្រោះថ្នាក់ដ៏ធំមួយនេះ ហើយថាអាទិភាពកំពូលនៅពេលនេះ គឺការជួយសង្គ្រោះមនុស្សដែលជាប់នៅក្នុងរថភ្លើង៕

លោកស្រី Tsai Ing-wen
លោកស្រី Tsai Ing-wen
រថភ្លើងដែលក្រឡាច់ធ្លាក់នៅតែវ៉ាន់
រថភ្លើងដែលក្រឡាច់ធ្លាក់នៅតែវ៉ាន់
រថភ្លើងដែលក្រឡាច់ធ្លាក់នៅតៃវ៉ាន់
រថភ្លើងដែលក្រឡាច់ធ្លាក់នៅតៃវ៉ាន់
Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T