រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកបណ្តោះអាសន្ន ដំណើរការអាហារដ្ឋានម្លប់ស្បូវម្ហូបខ្មែរសៀមរាប

//s9.kh1.co/1f/1f4811b56a8d3b67a2cf0df5e2055893decca779.jpg
សង្គម

 ០២-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្នដំណើរការអាហារដ្ឋានម្លប់ស្បូវ ម្ហូបខ្មែរសៀមរាប ស្ថិតនៅផ្លូវលេខ៨២០ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្នដំណើរការអាហារដ្ឋានម្លប់ស្បូវ ម្ហូបខ្មែរសៀមរាប ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៨២០ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយរដ្ឋបាលខេត្តកំណត់ដាក់ទីតាំងនេះជាមណ្ឌលចត្តាឡីស័ក នេះបើតាមការជូនព័ត៌មានដល់សាធារណជនពីរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីចូលរួមអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកសំណាកតេស្តពីអ្នកបម្រើការនៅក្នុងអាហារដ្ឋានម្លប់ស្បូវ ម្ហូបខ្មែរសៀមរាប ហើយលទ្ធផលតេស្តបញ្ជាក់ថា វិជ្ជមានកូវីដ-១៩­។ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រះសីហនុ តម្រូវឱ្យម្ចាស់អាហារដ្ឋានខាងលើ ផ្អាកជាបណ្តោះអាសន្ត នូវការចេញចូលអាហារដ្ឋានពីគ្រប់មជ្ឈដ្ឋាន ហើយក្រុមការងាររដ្ឋបាលខេត្តនឹងយកទីតាំងនោះ ជាមណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងយកវត្ថុសំណាកពីអ្នករស់នៅក្នុងទីតាំងនោះទាំងអស់ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩៕

សូមអាននូវសេចក្តីជូនព័ត៌មានដែលមានខ្លឹមសារលម្អិតដូចខាងក្រោម៖

ឯកឧត្តម គួច ចំរើន
ឯកឧត្តម គួច ចំរើន
សេចក្តីជូនព័ត៍មានរបស់រដ្ឋបាលខេត្តព្រះសីហនុ
សេចក្តីជូនព័ត៍មានរបស់រដ្ឋបាលខេត្តព្រះសីហនុ
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T