អាថ៌កំបាំងត្រូវបានទម្លាយ! ការស្រាវជ្រាវចុងក្រោយបង្ហាញថា ភពអ៊ុយរ៉ានុសកំពុងបញ្ចេញកាំរស្មីអ៊ិច

//s9.kh1.co/77/770fde2ed7ab844dd21f3ab66185e5c651405646.jpg
បច្ចេកវិទ្យា

 ០២-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កាំរស្មីអ៊ិចត្រូវបានរកឃើញក្នុងភពភាគច្រើន នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ប៉ុន្តែមិនធ្លាប់ត្រូវបានរកឃើញនៅក្នុងភពអ៊ុយរ៉ានុសកាលពីមុនទេ។

បរទេស៖ ភពអ៊ុយរ៉ានុសកំពុងបញ្ចេញកាំរស្មីអ៊ិច ហើយក្រុមអ្នកវិទ្យាសាស្ត្រក៏ចង់ធ្វើការត្រួតពិនិត្យវា ឲ្យកាន់តែច្បាស់ជាងមុនផងដែរ។ ការសិក្សារឿងអាថ៌កំបាំងមួយនេះបានឈានមកដល់សេចក្ដីសន្និដ្ឋាន ដែលបានពីការវិភាគរបកគំហើញចំនួនពីរនៃភពនេះ និងការរកឃើញសកម្មភាពកាំរស្មីអ៊ិចជាលើកដំបូង។ ក្រុមតារាវិទូបានពិនិត្យមើលរូបភាពនៃភពនេះ ដែលថតដោយផ្កាយរណបអង្កេត Chandra Observatory របស់អង្គការណាសា នៅក្នុងឆ្នាំ២០០២និង២០១៧ ហើយចាប់បានកាំរស្មីអ៊ិចយ៉ាងច្បាស់ជាលើកដំបូង និងបន្ទាប់មកចាប់បានអ្វីដូចចំណាំងផ្លាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុដែលនាំឲ្យមានកាំរស្មីអ៊ិចទាំងនេះ អាចប្រហែលបណ្ដាលមកពីព្រះអាទិត្យ ហើយគេធ្លាប់ដឹងរួចមកហើយថា ទាំងភពព្រហស្បតិ៍និងសៅរ៍បានបញ្ចេញពន្លឺកាំរស្មីអ៊ិចដែលទទួលបានពីព្រះអាទិត្យ។ ឥឡូវនេះ គេរកឃើញថាភពអ៊ុយរ៉ានុសក៏មានសកម្មភាពដូចគ្នាដែរ។ ប៉ុន្តែមិនមែនគ្រប់សកម្មភាពទាំងអស់សុទ្ធតែអាចពន្យល់បាននោះទេ ហើយអង្គការណាសាបានប្រជុំជាមួយក្រុមអ្នកវិទ្យាសាស្ត្រ ដើម្បីសិក្សាពីព័ត៌មានលម្អិត។

ភពអ៊ុយរ៉ានុស
ភពអ៊ុយរ៉ានុស

កាំរស្មីអ៊ិចត្រូវបានរកឃើញក្នុងភពភាគច្រើន នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ប៉ុន្តែមិនធ្លាប់ត្រូវបានរកឃើញនៅក្នុងភពអ៊ុយរ៉ានុសកាលពីមុនទេ។ ការសិក្សាការបញ្ចេញកាំរស្មីអ៊ិចបានផ្ដល់លក្ខណៈបន្ថែមពីភពយក្សទឹកកកមួយនេះ ហើយក្រុមអ្នកស្រាវជ្រាវអាចស្វែងយល់បន្ថែមអំពីបរិយាកាស ផ្ទៃ និងកងរង្វង់របស់វាផងដែរ។ ណាសាបាននិយាយថា ភពអ៊ុយរ៉ានុសគឺជាគោលដៅគួរឲ្យចាប់អារម្មណ៍ ជាពិសេសសម្រាប់ការវិភាគកាំរស្មីអ៊ិច ដោយសារតែដំណើរមិនធម្មតានៃអ័ក្សរង្វិលនិងដែនម៉ាញេទិចរបស់វា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T