ក្តៅៗ! ពេលនេះ រដ្ឋបាលស្រុកពញាក្រែក សម្រេចប្រកាសបិទ ការចេញចូល ក្នុងភូមិឡ ជាបណ្តោះអាសន្នហើយ

//s9.kh1.co/3d/3de6ec56594bb4ed55de3ac7b8d69892ec0e0e44.jpg
សង្គម

 ០២-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ករណីវិជ្ជមាន៣ករណី ក្នុងភូមិមួយ ក្នុងស្រុកពញាក្រែក ពេលនេះ រដ្ឋបាលស្រុក បានប្រកាសបិទ ការចេញចូល ភូមិជាបណ្តោះអាសន្ន

ខេត្តត្បូងឃ្មុំ ៖ នៅមុននេះបន្តិច លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានធ្វើសេចក្តីជូនដំណឹងជាបន្ទាន់ ដោយបិទច្រកចេញចូល ភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចាប់ពីពេលនេះទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បើតាមការបញ្ជាក់ពី លោកអភិបាលស្រុក បានប្រាប់ឲ្យដឹងថា សេចក្តីជូនដំណឹងនេះ ត្រូវបានប្រកាស ក្រោយរកឃើញ ករណីវិជ្ជមានកូវីដ១៩ ចំនួន ៣ករណី ដែលក្នុងនោះ ស្ត្រីឈ្មោះ អុន ចាន់ឌី និងកូនស្រីចំនួន២នាក់ផ្សេងទៀត ដែលរស់នៅក្នុងទីតាំងខាងលើនេះ។

គួរបញ្ជាក់ផងដែរថា អាជ្ញាធរស្រុក បានអំពាវនាវឲ្យប្រជាជន​ ដែលពាក់ព័ន្ធនឹងបុគ្គលខាងលើ សូមផ្តល់ព័ត៌មានទៅកាន់ អាជ្ញាធរមូលដ្ឋានខ្លួនភ្លាម ដើម្បីត្រៀមយកសំណាក ពិនិត្យមើលជំងឺកូវីដ១៩ គួរបន្ថែមទៀតថា លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានសរសេរបញ្ជាក់យ៉ាងបែបនេះថា ៖

សេចក្ដីជូនដំណឹងស្ដីពីការបិទការចេញ-ចូល ជាបណ្ដោះអាសន្ននៅក្នុងភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

រដ្ឋបាលស្រុកពញាក្រែក មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំកោងកាង និងសាធារណៈមតិទាំងអស់មេត្តាជ្រាបថា ដោយមានករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៣ ករណី ក្នុងនោះលើស្ត្រីឈ្មោះ អុន ចាន់ឌី ព្រមទាំងកូនស្រីចំនួន ០២ នាក់ រស់នៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អាជ្ញាធរស្រុក សម្រេចបិទការបិទការចេញ-ចូល ក្នុងភូមិឡ ឃុំកោងកាង ជាបណ្ដោះអាសន្នរហូតមានការជូនដំណឹងជាថ្មី ។ ទន្ទឹមនឹងនេះ អាជ្ញាធរស្រុក សូមអំពាវនាវដល់បងប្អូនទាំងអស់ដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយលោកស្រី អុន ចាន់ឌី សូមផ្ដល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋាន រួមមានមេភូមិ ឬមេឃុំ របស់ខ្លួន ដើម្បីត្រៀមយកសំណាកតេស្ដិ៍រកមេរោគកូវីដ-១៩ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនទាំងអស់មេត្តាទទួលជ្រាប និងសហការអនុវត្តឱ្យបានល្អប្រសើរ ។ សូមអរគុណ ៕

លោក លី សុភាលីន

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T