ស្មោះត្រង់ណាស់! សុនកមួយក្បាល រង់ចាំម្ចាស់នៅមន្ទីរពេទ្យអស់ពេល ២សប្ដាហ៍ ខណៈម្ចាស់កំពុងសម្រាកព្យាបាល

//s9.kh1.co/dd/dd5ea465a75f2f68970391972a4b3e37826c43bc.jpg
សង្គម

 ០២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សុនកស្មោះត្រង់មួយក្បាល បានរង់ចាំម្ចាស់របស់វានៅមុខមន្ទីរពេទ្យអស់រយៈពេល ២សប្ដាហ៍ ខណៈម្ចាស់កំពុងសម្រាកព្យាបាលនៅមន្ទីរថែទាំ

តួកគី៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dailystar បានឱ្យដឹងថា សុនកស្មោះត្រង់មួយក្បាល បានរង់ចាំម្ចាស់របស់វានៅមុខមន្ទីរពេទ្យអស់រយៈពេល ២សប្ដាហ៍ ខណៈម្ចាស់កំពុងសម្រាកព្យាបាលនៅមន្ទីរថែទាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកតា Mehmet Cakmak អាយុ ៨១ ឆ្នាំមានទីលំនៅសង្កាត់ Altinordu ក្នុងខេត្ត Ordu ភាគឦសាននៃប្រទេសតួកគី មានការខឹងសម្បាយ៉ាងខ្លាំងចំពោះការលេងរបស់ក្រុមបាល់ទាត់ ដែលគាត់ពេញចិត្តនៅក្នុងការប្រកួតថ្មីៗនេះ ជាហេតុធ្វើឱ្យគាត់គាំងបេះដូងតែម្តង ខណៈលោកកំពុងមើលការប្រកួតបាល់ទាត់ កាលពីថ្ងៃទី ១៣ ខែមីនា។

លោកតាត្រូវបានក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបន្ទាន់ ទៅលើចង្វាក់បេះដូងឱ្យមានភាពប្រក្រតីឡើងវិញភ្លាមៗ មុននឹងបញ្ជូនរូបលោកទៅមន្ទីរពេទ្យក្នុងខេត្ត Ordu ដើម្បីព្យាលបាល​ ហើយលោកត្រូវទាមទារឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៤ថ្ងៃសិន។ យ៉ាងណាមិញ Pamuk ដែលត្រូវជាសុនកចិញ្ចឹមរបស់លោកតា បានរង់ចាំម្ចាស់មិនព្រមទៅណា អស់រយៈពេល ១៤ថ្ងៃ បន្ទាប់ពីកូនប្រុសរបស់លោកតា បាននាំវាទៅលេងលោកតា Mehmet Cakmak នៅឯមន្ទីរពេទ្យ ដែលជាហេតុធ្វើឱ្យក្រុមគ្រូពេទ្យនៅទីនោះឃើញដូចនេះ មានចិត្តអាណិតក៏បានផ្ដល់ជាចំណី និងទឹកដល់វា។

គួរជម្រាបថា Pamuk មានការត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីឃើញម្ចាស់របស់វាត្រូវបានគ្រូពេទ្យអនុញ្ញាត ឱ្យមកសម្រាកនៅផ្ទះវិញ ហើយវាមិនក៏ព្រមទៅណាឆ្ងាយពីម្ចាស់របស់វាដែរ ទោះបីលោកតា Mehmet Cakmak ត្រូវបន្តសម្រាកព្យាបាលនៅផ្ទះក៏ដោយ៕

  លោកតា Mehmet Cakmak
  លោកតា Mehmet Cakmak
 Pamuk ពេលវាកំពុងរង់ចាំម្ចាស់
 Pamuk ពេលវាកំពុងរង់ចាំម្ចាស់
 Pamuk ពេលម្ចាស់របស់វាបានអនុញ្ញាតឱ្យទៅសម្រាកព្យាបាលនៅផ្ទះ
 Pamuk ពេលម្ចាស់របស់វាបានអនុញ្ញាតឱ្យទៅសម្រាកព្យាបាលនៅផ្ទះ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T