ចិត្តបានមែន! G-Devith នាំម្ហូបអាហារ​ជូន អ្នកកំពុងជួបការលំបាក ក្នុងគ្រាកូវីដ១៩ផ្ទុះ (មានវីដេអូ)

//s9.kh1.co/12/123a4816ced51f157442412cd6c24790965703ef.jpg
តារា & កម្សាន្ដ

 ០២-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ចិត្តបានមែន! តារាចម្រៀង G-Devith បាននាំម្ហូបមួយចំនួនជូនបងប្អូនដែលកំពុងជួបការលំបាក ក្នុងគ្រានៃការរីករាលនៃជំងឺកូវីដ១៩ (មានវីដេអូ)

កម្សាន្ត៖ ពុកម៉ែបងប្អូនប្រាកជជាស្គាល់យ៉ាងដូចថ្ងៃហើយ ម្ចាស់បទចម្រៀង រាំញីកែងជើង G-Devith និង តារាចម្រៀង ទេព បូព្រឹក  ដោយមើលឃើញពីភាពលំបាករបស់បងប្អូនមួយចំនួន ក្នុងអំឡុងពេលនៃការរីកដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង។ នៅក្នុងថ្ងៃនេះ តារាចម្រៀងដ៏ល្បីរូបនេះ  បានធ្វើអំពើដ៏ប្រពៃមួយ ដោយលោក នាំយកនូវម្ហូបអាហារ ភេសជ្ជៈ និង គ្រឿងបរិភោគមួយចំនួន ចែកជូនដល់​បងប្អូនមួយចំនួន ដែលកំពុងជួបបញ្ហាខ្វះខាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះទង្វើរសប្បុរសធម៌នេះ ក៏មានការកោតសរសើរសាទរពីអ្នកលេងនៅលើបណ្តាញសង្គមហ្វេសប៊ុក ចំពោះទឹកចិត្ដដ៏ល្អប្រពៃ របស់តារាចម្រៀងរូបនេះ ដែលចេះជួយទុក្ខធុរៈគ្នា ក្នុងនាមជាកូនខ្មែរដូចគ្នា ក្នុងអំឡុងពេលលំបាកបែបនេះ បើទោះបីជាបន្តិចបន្តួចក្តី តែក៏បានជួយសម្រួលនូវការលំបាកមួយចំនួនផងដែរជូនបងប្អូនពូៗមីង នៅក្នុងគ្រានេះ។

ក្នុងនោះដែរ G-Devith បានបង្ហោះវីដេអូមួយ ដោយបានសរសេរ Caption បែបនេះថា៖

តិចក្តីច្រើនក្តីក្នុងគ្រានេះជាពេលវេលាគួរចែករំលែក ដោយឡែកថ្ងៃនេះខ្ញុំបានឃើញថាពួកគាត់នៅកង្វះខាតជាខ្លាំងនូវម៉ាស់និងទឹកអាកុលដូច្នោះសូមបងប្អូនដែលមានបំណងជួយ ឬ ត្រូវជួយសូមមេត្តាជួយ តាមលទ្ធភាព៕

G-Devith

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូដូចខាងក្រោម៖

G-Devith
G-Devith
G-Devith
G-Devith
G-Devith និង ទេព បូព្រឹក
G-Devith និង ទេព បូព្រឹក
G-Devith
G-Devith
G-Devith
G-Devith
វីដេអូ G-Devith និង ទេព បូព្រឹកចែកម្ហូបអាហារ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T