សូមចូលរួមរំលែកទុក្ខផង! លោកប៉ា វ៉ាង ស្រីណូ ទទួលមរណភាពហេីយ!

//s9.kh1.co/b6/b6867681c205c0aba71669d745248428c7570104.jpg
តារា & កម្សាន្ដ

 ០២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អតីតតារាសម្តែងស្រីស៊ិចស៊ី កញ្ញា វ៉ាង ស្រីណូ បានបង្ហោះសារ​ព្រមទាំងរូបភាពមួយចំនួន ដែលបានជួបទុក្ខធំ ដោយលោកឪពុករបស់នាង បានទទួលមរណភាពទៅហើយ

ភ្នំពេញ៖ មានដំណឹងមួយសោកសៅ ដែលអតីតតារាសម្តែងស្រីស៊ិចស៊ី កញ្ញា វ៉ាង ស្រីណូ បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលរូបនាង កំពុងតែជួបទុក្ខធំ ដោយលោកឪពុករបស់នាង បានទទួលមរណភាពទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកជាមួយការបង្ហោះមួយនេះ រូបនាងក៏បានចែករំលែក ​រូបភាពប៉ុន្មានសន្លឹក ដែលអតីតតារាស្រីរូបនេះក៏បានសរសេរសារក្រៀមក្រំ ដោយមានខ្លឹមសារដូច្នេះថា៖ 

សូមជំរាបជូនពុកម៉ែបងប្អូនទាំងអស់ ឲ្យបានដឹងថាពេលនេះ នាងខ្ញុំ វ៉ាង ស្រីណូ នឹងក្រុមគ្រួសារកំពុងតែជួបទុក្ខធ្ងន់ គឺលោកប៉ាជាទីស្រលាញ់របស់ពួកខ្ញុំ លោកបានចែកឋានហើយ ម្សិលមិញ ( ម៉ោង ៩ :៥៥នាទី ) _លោកប៉ា មនុស្សល្អរបស់កូនៗ សូមប៉ាទៅកាន់សុគតិភព
_កូនស្រលាញ់ប៉ា ប៉ាគឺជាវីរបុរសនៅក្នុងបេះដូងកូន ជារៀងរហូត។ 

វ៉ាង ស្រីណូ 

ក្រោយពីបានឃើញនាង ចែករំលែកសារបែបនេះហើយ មានម​ហាជន ក៏ដូចជា ហ្វេនៗជាច្រើន ជាពិសេសនោះ មិត្តភក្តិជិតស្និទ្ធ បានមកចូលរួមលើកទឹកចិត្ត ក៏ដូចជា ផ្ញើសាររំលែកទុក្ខដល់នាង គ្រប់ៗគ្នា ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

 វ៉ាង ស្រីណូ 
 វ៉ាង ស្រីណូ 
 វ៉ាង ស្រីណូ 
 វ៉ាង ស្រីណូ 
វ៉ាង ស្រីណូ 
វ៉ាង ស្រីណូ 
វ៉ាង ស្រីណូ 
វ៉ាង ស្រីណូ 
លោកប៉ារបស់ វ៉ាង ស្រីណូនៅខាងស្តាំ
លោកប៉ារបស់ វ៉ាង ស្រីណូនៅខាងស្តាំ
វ៉ាង ស្រីណូ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T