អស្ចារ្យមែន! ខាត់ សុឃីម ពោលសរសើរមិនដាច់ពីមាត់ ស្នាដៃចម្រៀងថ្មី Time to Rise របស់វណ្ណដា និងលោកតាព្រឹទ្ធាចារ្យ គង់ ណៃ

//s9.kh1.co/6a/6aea5152b7e5e1452cfca92770060934c78e4166.jpg
តារា & កម្សាន្ដ

 ០២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អស្ចារ្យមែន! អ្នកនាង ខាត់ សុឃីម ពោលសរសើរមិនដាច់ពីមាត់ស្នាដៃចម្រៀងថ្មី Time to Rise របស់វណ្ណដា និងលោកតាព្រឹទ្ធាចារ្យ

កម្សាន្ត៖ ដូចគ្រប់ៗគ្នាបានជ្រាបរួចហើយថា ចម្រៀងមួយបទដែលកំពុងតែផ្ទុះកក្រើក និង ពេញនិយមនៅលើបណ្តាញសង្គមបទចម្រៀង Time To Rise វណ្ណដា ដែលបានបកស្រាយរួមជាមួយ លោកតាព្រឹទ្ធាចារ្យ គង់ ណៃ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា បទចម្រៀងមួយបទនេះ មិនត្រឹមតែផ្ទុះកក្រើកល្បីភ្លូកទឹកភ្លូកដី នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការគាំទ្រនៅបរទេសថែមទៀតផង។

ដោយឡែក កំពូលតារាចម្រៀងស្រីដ៏ក្រម៉ិចក្រម៉ើម ប្រចាំព្រះរាជាណាកម្ពុជា អ្នកនាង ខាត់ សុឃីម ពោលពាក្យសរសើរនៅបណ្តាញ តិកតក់​ (TikTok) ពីស្នាដៃរួមរបស់វណ្ណដា និង លោកតាព្រឹទ្ធាចារ្យ គង់ ណៃ មិនដាច់ពីមាត់ ដោយហេតុថាចម្រៀងនេះ គឺបានជួយលើកតម្កើងសិល្បៈបុរាណ ហើយបានបូកបញ្ជូលជាមួយតន្ត្រីសម័យ ហើយថែមទាំងបានធ្វើកេរិ៍្តឈ្មោះរបស់លោកតា គង់ ណៃ កាន់តែត្រូវបានមហាជនស្គាល់ល្បីខ្ទរខ្ទាថែ​មមួយកម្រិតទៀត។

ក្នុងនោះដែរ អ្នកនាង ខាត់ សុឃីម បានមានប្រសាសន៍ដូច្នេះថា៖

ជម្រាបសួរបងប្អូនទាំងអស់គ្នាជាទីគោរព ខ្ញុំជាសិល្បការិនីមួយរូប បងប្អូនស្គាល់ហើយថា ខ្ញុំអ្នកបូរាណ ទោះបីខ្ញុំច្រៀងបទសម័យបទអីក៏ដោយ តែវានៅតែសូរសៀងបូរាណដដែល សួរថាខ្ញុំមានមោទនភាពអត់ ខ្ញុំមានយោបល់អត់ ខ្ញុំសូមមានយោបល់មួយ ត្រង់ថា ខ្ញុំសូមសរសើរប្អូនវណ្ណដា និងក្រុមការងាររបស់គាត់ Mix មួយបទនេះមក Mixចូលគ្នាបែបនេះ ខ្ញុំសូមសរសើរមួយ អត់ភ្លាវៗ ស្តាប់មើលទៅ Smooth ហើយមានអារម្មណ៍ល្អៗ ហើយរាំបានទៀត មែនអ្ហេ ហើយឥឡូវហ្នឹងគឺ អរគុណជាងគេ គេស្គាល់អ៊ំ គង់ ណៃ ខ្លាំងហ្មង៕

អ្នកនាង ខាត់ សុឃីម

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ខាត់ សុឃីម 
អ្នកនាង ខាត់ សុឃីម 
អ្នកនាង ខាត់ សុឃីម 
អ្នកនាង ខាត់ សុឃីម 
អ្នកនាង ខាត់ សុឃីម 
អ្នកនាង ខាត់ សុឃីម 
វណ្ណដា 
វណ្ណដា 
វណ្ណដា 
វណ្ណដា 
វណ្ណដា និង លោកតា គង់ ណៃ 
វណ្ណដា និង លោកតា គង់ ណៃ 
បទ Time To Rise  (រូបភាព Cellcard)
បទ Time To Rise  (រូបភាព Cellcard)
ខាត់ សុឃីម
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T