មិនធម្មតា! វណ្ណដា ទម្លាយមូលហេតុទាំង៩ចំណុច ដែលធ្វើឲ្យលោក និងក្រុមការងារពុះពារ​ផលិតគម្រោងTIME2RISE នេះឡើង

//s9.kh1.co/f6/f6c44ef4eb4b6f1506ddc0df2716ec663e5b07b2.jpg
តារា & កម្សាន្ដ

 ០២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មុនជោគជ័យតាមពិតនេះជាចំណុចទាំង៩ដែលធ្វើឲ្យលោក និងក្រុមការងារពុះពារ​ ចាប់ផ្តើមផលិតគម្រោងTIME2RISE នេះឡើង

ភ្នំពេញ: ត្រឹមតែជាងរយ:ពេល១ថ្ងៃសោះ បទTime​ to​ Rise របស់សិល្បកររ៉េបដ៏ល្បីល្បាញ និងកំពូលព្រឹទ្ធាចារ្យចាបុីដងវែងដ៏ឆ្នើមរបស់កម្ពុជា គឺលោកគ្រូ គង់ណៃ និងវណ្ណដា បានសាងភាពភ្ញាក់ផ្អើល និងធ្វើឲ្យមហាជនខ្មែរមិនសរសើរមិនបានចំពោះទឹកដៃតាក់តែងនិពន្ធ និងបច្ចេកទេសMix បញ្ចូលគ្នារវាងតន្រ្តីបុរាណខ្មែរ​ និងតន្រ្តីសម័យទំនើប ដោយបានបង្កើតជាទស្សនីយភាពមួយដ៏ល្អអស្ចារ្យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូ​គង់ណៃ​ ភរិយា និងវណ្ណដា
លោកគ្រូ​គង់ណៃ​ ភរិយា និងវណ្ណដា

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ វណ្ណដា លោកបានបង្ហាញពីចំណាប់អារម្មណ៍​ និងមូលហេតុ​ ព្រមទាំងកត្តាសំខាន់ៗនៅពីក្រោយការនិពន្ធបទនេះយ៉ាងដូច្នេះថា៖

វណ្ណដា
វណ្ណដា

ខ្ញុំមិនសូវបង្ហាញអារម្មណ៍លើinternet ច្រើនទេ តែខ្ញុំចង់ (inspired/បំផុសគំនិត) សិល្បករថ្មីដែលចង់ចាប់ផ្តើមក្នុងឆ្នាំនេះរឺពេលខាងមុខ មានផ្លូវ HIGHWAY ស្រាប់ក្នុងការចាប់ផ្តើមអាជីព។

(សូមទោសបើមានពាក្យពេចន៍ខុស រឺ សំនេរច្រើន)

«PROJECT/គម្រោង - TIME2RISE»

ផ្អែកលើកត្តា៩ចំណុច អាចនិយាយបានថា ហត់ខ្លាំង​ ពិបាកខ្លាំងដោយសារអ្វី? 

.ខ្ញុំត្រូវមុឺងម៉ាត់វែកមើលគ្រប់ចំណុចដែលមើលមិនឃើញ( ប្រៀបដូចបោកគក់ខោអាវពណ៌ស )

.មានការប្រជុំលើសពី១០ដង លើកពីបញ្ហាតូចៗទាំងដែលយើងគិតថាមិនមែនជាបញ្ហា ជាមួយនឹងក្រុមការងារ

.ហាត់សម្របខ្លួន សម្រិតសម្រាង សម្រាយន័យ សង្រួមចូលមក វិញថាអ្វីដែលធ្វើហ្នឹង តើសាកសមជាមួយលោកតា គង់ ណៃដែលជានិមិត្តរូប ដែររឺក៏អត់?

. ភាពចង់បាន( CREATIVITY/ច្នៃប្រឌិត ) គ្មានដែនកំណត់ ត្រូវស្វែងរកចំណុចរសើបដើម្បីអូសទាញ យុវវ័យ ឲ្យងាកត្រលប់មកមើលថែសម្បត្តិមរតកខ្មែររួមគ្នាម្តងទៀត ដែលគេកំពុងតែភ្លេច ឬមិនទាន់នឹងបានស្គាល់

៥.ធ្វើយ៉ាងណាអូសទាញនិងលើកទឹកចិត្តខ្មែរសម័យក្រោយឲ្យងាកត្រលប់មកអោយតម្លៃសិល្បករខ្មែររួមសម័យ ឬសម័យដើម ដោយលើកយកឧបករណ៍ភ្លេងបុរាណនៃយើងជា «គ្រឹះ»

.ត្រូវបើកផ្លូវសម្រាប់សិល្បករក្រោយ ងាយស្រួលដើរឬទៅដល់ INTERNATIONAL MARKET (ទីផ្សារអន្តរជាតិ)

.ចង់បង្ហាញពីភាពឆ្នើម ភាពបុិនប្រសព្វ របស់សិល្បកររួមជំនាន់គ្រប់រូបមិនថាមកពីផលិតកម្មណាមួយ រឺ TALENTS AGENCY ណាមួយ ដោយឲ្យបរទេសរៀនស្តាប់ពីយើង ដូចដែលយើងធ្លាប់ស្តាប់ពីគេ

.ចង់ឲ្យអ្នកជិតខាងនៃប្រទេស រៀនសិក្សាពីភាសាខ្មែរ ប្រវត្តិរុងរឿងនៃខ្មែរ,វង់ភ្លេងបុរាណ,វប្បធម៍,ទំនៀមទម្លាប់ -ល- 

.បញ្រ្ជាបនិងទាក់ទាញភ្ញៀវទេសចរណ៍ តាមរយៈព្រលឹងនៃចម្រៀង

មាន៩ចំណុចនេះនៅក្នុងសៀវភៅរបស់ខ្ញុំ ហើយខ្ញុំក៏ចាប់ផ្តើមយុទ្ធនាការ (TIME TO RISE) មួយនេះឡើង។

គួរ​រំលឹក​ផង​ដែ​រថា​ ត្រឹមតែរយ:ពេលជាង២៤ម៉ោង បទTime​ to​ rise​ បានឡើងឈរលើកំពូលតារាងអ្នកចូលមើលច្រើនជាងគេនៅកម្ពុជា ខណ:ដែលមានអ្នកមានអ្នកទស្សនារហូតដល់ទៅ១លាននាក់៕

ប្រភពដកស្រង់រូបភាព:Cellcard 

https://s9.kh1.co/__image/w=650,h=434,q=100/00/006710e06dc53961bdc1526271df485a0babf87c.jpg
លោកគ្រូ​គង់ណៃ និងវណ្ណដា
លោកគ្រូ​គង់ណៃ និងវណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T