លោក ម៉េត មាសភក្តី បញ្ជាក់ថា ផ្សារដើមគមិនបិទទេ ហើយអាជីវកម្មទិញដូរបន្លែក៏មិនផ្អាកដែរ តែអាជីករត្រូវធ្វើរឿងនេះ

//s9.kh1.co/26/2641c038bd8ac55b6f90bbcf285e9279c76e8ec1.jpg
សង្គម

 ០២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សាលារាជធានីភ្នំពេញធ្វើសេចក្តីសម្រេច ស្តីពីវិធានការរដ្ឋបាលរួចមក អាជីវករដែលត្រូវធ្វើដំណើរមកភ្នំពេញចន្លោះនេះ បានព្រួយបារម្ភ

រាជធានីភ្នំពេញ ៖ ក្រោយពេល សាលារាជធានីភ្នំពេញ បានធ្វើសេចក្តីសម្រេចអនុវត្តតាម វិធានការរដ្ឋបាលរយៈពេល ២សបា្តហ៍ រួចមក បម្រាមគោចរ តម្រូវឲ្យផ្អាករាល់ការធ្វើដំណើរ ចន្លោះម៉ោង២០(ម្ហៃ) ទៅដល់ម៉ោង៥(ប្រាំ) ដែលក្នុងនោះ ត្រូវលើកលែងចំពោះ បុគ្គលិកវេនយប់ បុគ្គលិកដឹកជញ្ជូន និងបុគ្គលដែលមានធុរៈចាំបាច់ផ្សេងៗ តែសម្រាប់ករណីលើកលែងនេះ តម្រូវឲ្យមានលិខិតបញ្ជាក់អះអាងឲ្យបាន ច្បាស់លាស់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ប្រជាជនដែលជា អាជីវកររកស៊ីជួញដូរបន្លែនៅផ្សារដើមគ បានបង្ហាញភាពព្រួយបារម្ភជាខ្លាំង សម្រាប់ការរកស៊ីរបស់ខ្លួន ដែលត្រូវឡើងចុះមករាជធានីភ្នំពេញ ក្នុងចន្លោះវេលានេះ។

គួរបញ្ជាក់ថា បន្ទាប់ពី ទទួលចម្អល់ជាច្រើនទាក់ទងបញ្ហានេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ថា ផ្សារដើមគមិនត្រូវបិទ ហើយអាជីវកម្មជួញដូរបន្លែក៏មិនត្រូវផ្អាកដែរ តែតម្រូវឲ្យ អាជីវករទាំងអស់ មានលិខិតបញ្ជាក់ច្បាស់លាស់ថា ខ្លួនជានរណាឲ្យច្បាស់ ព្រោះអាជ្ញាធរមិនអាច មើលដឹងថា អ្នកជានរណាទេ ប្រសិនគ្មានការបញ្ជាក់អះអាងណាមួយនោះ ដោយក្នុងនោះ លោកបានបញ្ជាក់ថា ៖

សូមឱ្យគាត់មានលិខិតបញ្ជាក់មក សមត្ថកិច្ចគាត់អត់ចេះទាយ ឬមើលមុខទៅដឹងថា អ្នកនេះអាជីវករផ្សារដើមគ ឬអ្នកនោះលក់នេះ លក់នោះ ប្រធានក្រុមហ៊ុននេះ គេអត់ដឹងទេ។ អ៊ីចឹងមានលិខិតបញ្ជាក់ពីផ្សារ ឬអាជ្ញាធរមូលដ្ឋាន ហើយគាត់កាន់អាហ្នឹងទៅ គាត់ធ្វើដំណើរក្នុងម៉ោងដែលគេហាមឃាត់ គឺគាត់រួចពីអាហ្នឹងហើយ។ គាត់អាចធ្វើដំណើរបានធម្មតាហើយ ឱ្យតែគាត់មានលិខិតបញ្ជាក់ថា គាត់ជាអាជីវករ ជាអីហ្នឹង៕

លោក ម៉េត មាសភក្តី

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T