ស្មាតហ្វូនលំដាប់ខ្ពស់ vivo X60 Pro 5G បំពាក់លែនកាមេរ៉ា ZEISS គ្រោងនឹងបើកធ្វើការសម្ពោធនៅថ្ងៃទី...!

//s9.kh1.co/14/143942b845a4ff679974a127793fb3e2f08ff938.png
បច្ចេកវិទ្យា

 ០២-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន vivo កម្ពុជា បានទំលាយពីការត្រៀមមកដល់នៃសមាជិកថ្មីរបស់ខ្លួនមួយម៉ូឌែល នៃត្រកូល X ជំនាន់ទី៣ ម៉ូឌែលស្មាតហ្វូន vivo X60 Pro 5G។ ដោយក្រុមហ៊ុន vivo នឹងធ្វើការ Live សម្ពោធ Online ស្មាតហ្វូន vivo X60 Pro លើទំព័រផេកផ្លូវការ vivo នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ៧:០០ យប់តទៅ ដែលមានការចូលរួមពីសំណាក់តារាតំណាង (KOL)ទាំងបីរូប មានដូចជា កញ្ញា ដាដាវ លោក ឈិនឈឿន និង លោក រៀនថត ផងដែរ។

ភ្នំពេញ៖​ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន vivo កម្ពុជា បានទំលាយពីការត្រៀមមកដល់នៃសមាជិកថ្មីរបស់ខ្លួនមួយម៉ូឌែល នៃត្រកូល X ជំនាន់ទី៣ ម៉ូឌែលស្មាតហ្វូន vivo X60 Pro 5G

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្មាតហ្វូននេះដែរ វាក៏ត្រូវបានធ្វើការបង្ហាញខ្លួននៅឯទីផ្សារក្រៅស្រុកមួយចំនួនរួចមកហើយ។ ស្មាតហ្វូនដ៏ប្រណីត vivo X60 Pro នេះ គឺជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ជាមួយនឹងក្រុមហ៊ុន ZEISS ដែលជាក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោក ទៅលើបច្ចេកវិទ្យាអុបទិក។

ជាមួយនឹងការឌីហ្សាញប្រកបដោយបច្ចេកវិទ្យាដ៏ច្នៃប្រឌិតខ្ពស់ របស់ក្រុមហ៊ុន ​ vivo ជាមួយនឹងការសហការផ្នែកវិស្វកម្មជាមួយនឹងក្រុមហ៊ុន ZEISS នោះ ស្មាតហ្វូន  X60 Pro បង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតនៅក្នុងការថតរូបភាព។

មួយវិញទៀត វាក៏ជាស្មាតហ្វូន vivo ដំបូងបំផុតដែលសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា ZEISS ។ ស្មាតហ្វូន X60 Pro នេះ នឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត ដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់គ្មានគូប្រៀបនោះទេ។

  ការLiveសម្ពោធOnline ស្មាតហ្វូន vivo X60 Pro
  ការLiveសម្ពោធOnline ស្មាតហ្វូន vivo X60 Pro

ហើយមួយវិញទៀត អ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំក៏ខិតជិតមកដល់ហើយដែរ ជាមួយនឹងវត្តមានស្មាតហ្វូនដ៏អស្ចារ្យមួយនេះ។ ដោយក្រុមហ៊ុន vivo នឹងធ្វើការ Live សម្ពោធ Online ស្មាតហ្វូន vivo X60 Pro លើទំព័រផេកផ្លូវការ vivo នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ៧:០០ យប់តទៅ ដែលមានការចូលរួមពីសំណាក់តារាតំណាង (KOL)ទាំងបីរូប មានដូចជា កញ្ញា ដាដាវ  លោក ឈិនឈឿន និង លោក រៀនថត ផងដែរ។

សម្រាប់អ្នកចូលរួមទស្សនាក្នុងការ Live នឹងមានឱកាសឈ្នះរង្វាន់ ស្មាតហ្វូន vivoX60Pro ១គ្រឿង, ស្មាតហ្វូន vivo V20SE ១គ្រឿង , កាស vivoWirelessSport ៥រង្វាន់ និងកាដូអនុស្សាវរីយ៌ជាច្រើនរង្វាន់ថែមទៀតផង៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T