​បើកចិត្តឲ្យទូលាយ យកអាសារគេឯងខ្លះ! មានតែ ៣​ ចំណុច​នេះ ជីវិត​អ្នកនឹង​មានក្ដី​សុខបំផុត

//s9.kh1.co/c6/c6f59d962b6e75d5e03e8b24ce4f0f85951f32e0.jpg
យល់ដឹង

 ០២-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

បើអ្នកមាន ៣ ចំណុចនេះហើយ នោះមានន័យថាអ្នកមានសេចក្ដីសុខក្នុងជីវិតបំផុតហើយ

សេចក្ដីសុខរបស់មនុស្សមិនមែនសុទ្ធតែដូចគ្នានោះទេ មហិច្ឆតាក៏មានខុសៗគ្នា។ មនុស្សខ្លះសេចក្ដីសុខរបស់គាត់​នៅ​​ក្នុង​​ជីវីតគឺមានរបស់ទំនើបៗប្រើប្រាស់ អ្នកខ្លះសេចក្ដីសុខរបស់គាត់គឺភាពមានបាន អ្នកខ្លះទៀតគឺមានមនុស្ស​ដែល​ខ្លួនស្រលាញ់នៅក្បែរខ្លួន។ យ៉ាងណាមិញបើអ្នកមានរបស់ ៣យ៉ាងនេះនៅក្នុងខ្លួនហើយ នោះមានន័យថា​ជីវិត​អ្នកមានសេចក្ដីសុខបំផុតហើយ។ ហើយ ៣ ចំណុចនោះរួមមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. មានពេលសម្រាប់ខ្លួនឯង

រូបតំណាង<br>
រូបតំណាង

អ្នកមិនចាំបាច់តែមានដៃគូសម្រាប់មកមើលថែអ្នកនោះឡើយ តែខ្លួនយើងម្នាក់ក៏គ្រប់គ្រាន់ហើយ​កុំធ្វើការ​រហូតដល់​ភ្លេច​​គិតពីសុខភាពខ្លួនឯង។ ហាត់ប្រាណខ្លះទៅ ដើរលេងខ្លះទៅ យ៉ាងណាអ្នកក៏ហត់នឿយមករៀងយូរដែលហើយ។

២. បើកចិត្តឲ្យទូលាយបំផុត

រូបតំណាង
រូបតំណាង

រៀនដោះលែងអតីកាល រៀនបំភ្លេចបញ្ហាដែលធ្វើឲ្យអ្នកកើតទុក្ខចោលឲ្យអស់ កុំគេចវេសច្រើនពេក ជួបរឿងណាដោះ​រឿង​នោះ​ទៅ បែបនេះទើបធ្វើឲ្យផ្លូវចិត្តមិនសូវខ្ទេចខ្ទាំ។ រៀនបើកចិត្តឲ្យទូលាយទទួលយកការពិត នោះបញ្ហា​មិន​សូវ​ធ្វើឲ្យ​អ្នក​ឈឺក្បាលនោះ​ឡើយ​។

៣. យកអាសារអ្នកដទៃ

រូបតំណាង
រូបតំណាង

ពិភពលោកមួយនេះមិនមែនរស់នៅតែយើងម្នាក់ឯណា មានគេមានឯងបង្កើតទំនាក់នងខ្លះទៅ យកអាសារអ្នក​ដទៃ​ខ្លះ​ទៅ​មិនខាតអីប៉ុន្មាននោះទេ ថាមិនត្រូវពេលយើងមានបញ្ហាពេលក្រោយពួកគាត់អាចជួយយើង​លើសពីគ្រួសារ​យើង​ផងក៏ថាបាន។ យ៉ាងណាក៏មិនត្រូវប្រហែសដែរ មនុស្សសម័យនេះពិបាកទុកចិត្តណាស់ មុនដាក់ចិត្តសេពគប់​អ្នកណាម្នាក់ ចូរគិតសិនចាំគូរតាមក្រោយ៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T