ទីបំផុត The Witcher រដូវកាលទី២របស់​តារាសម្ដែង Henry Cavill បានបញ្ចប់ការថតហើយ (មានវីដេអូ)

//s9.kh1.co/2a/2a8a6144a4cb66ed1a4c007f6024fa52145a3c0d.png
តារា & កម្សាន្ដ

 ០២-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ខ្សែភាពយន្តភាគ Netflix រឿង The Witcher រដូវកាលទី២ លំនាំតាមហ្គេមល្បីពេលនេះបានបញ្ចប់ការថតហើយ

បរទេស៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់មកហើយនូវតារាសម្ដែងដែលមានរូបរាងសង្ហាគឺលោក Henry Cavill ដែលទទួលបានប្រជាប្រិយភាពជាច្រើនក្នុងការសម្ដែងនូវខ្សែភាពយន្តរបស់ DC​ ដោយមានតំណែងជាតួអង្គកំពូលវីរបុរស Superman នេះឯង។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានចូលរួមសម្ដែងនូវខ្សែភាពយន្តភាគដ៏ល្បីឈ្មោះមួយរបស់ Netflix មួយទៀតផងដែលគឺខ្សែភាពយន្ត The Witcher ដែលគឺជារឿងដែលផលិតដោយផ្អែកលើស៊េរីសៀវភៅដែលមានឈ្មោះដូចគ្នា (The Witcher) ដោយអ្នកនិពន្ធប៉ូឡូញលោក Andrzej Sapkowski ដែលត្រូវបានបង្កើតបានជាវីដេអូហ្គេមល្បីឈ្មោះថា The Witcher នេះឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបរបស់លោក Henry Cavil
រូបរបស់លោក Henry Cavil
រូបរបស់លោក Henry Cavil សម្ដែងជា Geralt ក្នុង The Witcher និងសម្ដែងជា Clark Kent (Superman) នៅក្នុង Man of Steel 
រូបរបស់លោក Henry Cavil សម្ដែងជា Geralt ក្នុង The Witcher និងសម្ដែងជា Clark Kent (Superman) នៅក្នុង Man of Steel 

ខ្សែភាពយន្ត The Witcher កាលពីរដូវកាលទី១ បានចេញឱ្យប្រិយមិត្តទស្សនាកាលពីឆ្នាំ២០១៩ ត្រូវបានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក។ ជាការពិតណាស់មានការសរសើរក៏កគង់តែមានការរិះគន់ផងដែលសម្រាប់ The Witcher រដូវកាលទី១នេះ ក៏ប៉ុន្តែការរិះគន់នោះគឺមានទាបបំផុតគឺផ្ទុយទៅវិញគឺខ្សែភាពយន្តភាគ The Witcher នេះទទួលបានពិន្ទុពី Rotten Tomatoes បានប្រមាណ 67% ជាមួយនឹងពិន្ទុ 8.2/10 នៅក្នុង IMDb ផងដែរ។ ក្រោយពីទទួលបានកាលគាំទ្រជាច្រើនពីសំណាក់ទស្សនិកជនខ្សែភាពយន្តដែលចំណាយលុយខ្ទង់លានដុល្លារក្នុងមួយភាគៗ នេះបានប្រកាសជាផ្លូវការនឹងបញ្ចេញរដូវកាលទី២របស់ខ្លួនផងដែរ រួមទាំងបញ្ចូលតួអង្គផ្សេងៗថ្មីបន្ថែមទៀតជាមួយនឹងការកែប្រែកំហុសកាលពីរដូវកាលទី១ផងដែរ។

រូបភាពនៅក្នុងវីដេអូហ្គេម និងក្នុងខ្សែភាពយន្ត
រូបភាពនៅក្នុងវីដេអូហ្គេម និងក្នុងខ្សែភាពយន្ត
រូបភាពនៅក្នុងវីដេអូហ្គេម និងក្នុងខ្សែភាពយន្ត
រូបភាពនៅក្នុងវីដេអូហ្គេម និងក្នុងខ្សែភាពយន្ត
រូបភាពនៅក្នុងរដូវកាលទី២
រូបភាពនៅក្នុងរដូវកាលទី២

យ៉ាងណាមិញ ដោយសារតែការរាតត្បាតពីជំងឺឆ្លងចង្រៃគឺ Covid-19 បានធ្វើឱ្យដំណើរកាលនៃការផលិតខ្សែភាពយន្តផ្សេងៗរបស់ក្រុមហ៊ុននានានៅលើសកលលោកមានការរអាក់រអួលជាច្រើនក្នុងនោះមានខ្សែភាពយន្តភាគ The Witcher រដូវកាលទី២នេះផងដែរ ពោលគឺសមាជិកក្រុមការងារជាច្រើននាក់របស់ The Witcher រដូវកាលទី២នេះបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19។ មិនត្រឹមតែដោយសារតែមេរោគរាតត្បាតនេះទេដែលធ្វើឱ្យការផលិតមិនរលូនក្នុងនោះក៏ដោយសារតែលោក Henry Cavill បានរងរបួសសរសៃពួរដែលបណ្តាលឱ្យផលិតកម្មផ្អាកថតលើ ឈុតឆាករបស់លោកខណៈនៅពេលដែលផលិតកម្មបានចាប់ផ្តើមបន្ត។ ទោះជាយ៉ាងណា The Witcher បានបន្តការថតដោយគ្មាន Cavill រហូតដល់គាត់អាចត្រឡប់មកវិញបាន។

រូបភាពក្នុង The Witcher Season 1
រូបភាពក្នុង The Witcher Season 1
រូបភាពក្នុង The Witcher Season 1
រូបភាពក្នុង The Witcher Season 1

បន្ទាប់ពីការពន្យារពេលទាំងអស់នេះ The Witcher ពេលនេះមើលទៅដូចជា បានបញ្ចប់ការងារនៅរដូវកាលទី ២ របស់ខ្លួនហើយ។ អ្នកតែងខ្លួន (Makeup-Artist) Jacqueline Rathore បានបញ្ជាក់នៅលើបណ្តាញសង្គម Instagram ថាការងារភាគច្រើនបានបញ្ចប់ហើយសម្រាប់រដូវកាលទី ២នេះ ដោយការថតរំពឹងថានឹងបញ្ចប់នៅថ្ងៃទី ១ ខែមេសានេះឯង។ អ្នកគាំទ្រនឹងមានអារម្មណ៍សប្បាយចិត្តជាខ្លាំនៅពេលដែលបានឮថាផលិតកម្មត្រូវបានបញ្ចប់សម្រាប់ The Witcher រដូវកាលទី ២​ នេះខណៈពេលដែល COVID-19 នៅតែជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មនេះដោយផលិតកម្មជាច្រើនប្រឈមនឹងការពន្យារពេលជាច្រើននៅពេលពួកគេថតនៅក្នុងស្ថានភាពដែលមិនធ្លាប់មានពីមុនមក។ ជាមួយនឹងការថតចប់នៃភាពយន្តភាគនេះ Netflix អាចនឹងត្រៀមចេញរដូវកាលទី ២ នៅចុងឆ្នាំ២០២១ខាងមុខនេះបើយោងតាម The Witcher រដូវកាលទី១ បានបង្ហាញខ្លួនដំបូងនៅខែធ្នូឆ្នាំ ២០១៩ មានន័យថារដូវកាលទី ២ ទំនងជានឹងចាក់បញ្ចាំងរយៈពេល ២ ឆ្នាំបន្ទាប់ពីការបង្ហាញខ្លួនលើកដំបូង៕

រូបភាពនៅក្នុង Instagram
រូបភាពនៅក្នុង Instagram
រូបភាពនៅក្នុង Instagram
រូបភាពនៅក្នុង Instagram

សម្រាប់ប្រិយមិត្តថ្មីចង់ដឹងថាខ្សែភាពយន្ត The Witcher រដូវកាលទី១ មានភាពអស្ចារ្យប៉ុណ្ណា សូមទស្សនាវីដេអូ Trailer ខ្លីនៅខាងក្រោម៖

វីដេអូខ្លី
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T