ប្រិយមិត្តដែលប្រើ iPad ទាំងអស់ដែលមានអារម្មណ៍ ធ្លាប់ធុញទ្រាន់នឹង កាន់ចុច​ iPad ដដែលៗទេ ? ឥឡូវនេះគេបាន បង្កើតនូវ Keyboard មួយដែលអាចបំពាក់​ iPad ចូលមើលពីចំងាយទៅដូចជា Macbook Pro ដែរ។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីពេលថ្មីៗនេះ គេបានបង្កើត Keyboard មួយដែលត្រូវបានគេ ប្រើប្រាស់ ជាមួយ iPad ប៉ុន្តែអ្វីដែលពិសេសនោះគឺ Keyboard មួយនេះមានរៀងដូចជា Macbook Pro ដោយគ្រាន់តែយក iPad មកដាក់ចូលហើយធ្វើការភ្ជាប់តាមរយៈ Bluetooth ជាការស្រេច។ គួរបញ្ជាក់ផងដែរថា នៅលើ Keyboard មានពន្លឺភ្លើងទៀតផង ហើយមានកន្លែងសម្រាប់ដោត USB ទៀត។ Keyboard មួយនេះត្រូវបានគេដាក់លក់នៅ ប្រទេស ជប៉ុន ក្នុងតំលៃ ៧៣ ដុល្លាអាមេរិច។ ទោះជាយ៉ាងណាក៏ដោយក៏ Keyboard មួយនេះបានឆ្នៃឡើងសម្រាប់តែ iPad 2 ប៉ុណ្នោះដោយសារតែទំហំរបស់វាមានភាពខុសគ្នាបន្តិច ប៉ុន្តែមានអ្នកប្រើប្រាស់ភាគច្រើនបាននិយាយថា ពួកគេក៏អាចយកវាមកប្រើប្រាស់ជាមួយ The New iPad បានដែរគ្មានបញ្ហានោះទេ។

តើប្រិយមិត្តមានចំនាប់អារម្មណ៍ចង់ទិញវាប្រើដែរឬទេ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]