ក្នុង​ស្ថាន​ភាព​នេះ ជីវិតគឺផុយស្រួយ​ណាស់! កូវីដ​​​១៩ បង្រៀន​​ ១០ ចំណុច​​​នេះ​​ដល់​​​អ្នក​

//s9.kh1.co/e5/e53db2cd93858f5925b40348ec3a9b2a05a2822a.webp
សង្គម

 ០២-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

១០ ចំណុចដែល​យើងបានរៀន ក្រោយមានវត្តមានកូវីដ១៩​លើផែនដី

១០ ចំណុចដែល​យើងបានរៀន ក្រោយមានវត្តមានកូវីដ១៩​លើផែនដី៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងទី ១. ជីវិត គឺផុយស្រួយ

កាលពីមិនទាន់មានកូវីដ១៩ មនុស្សជាច្រើនតែងតែ​មិនសូវឲ្យតម្លៃលើជីវិតខ្លួនឯងនោះទេ ពួកគេតែងតែ​ប្រព្រឹត្តិនូវ​រឿង​ល្ងង់​ខ្លៅជាច្រើនដែលសឹងតែប៉ះពាល់ដល់អាយុជីវិតរបស់ពួកគេ។ 

រឿងទី​ ២. មុខរបរ និងការងារ គឺមិនឋិតថេរ

ការងារ ឬមុខរបប តែងតែមានការលក់ចុះ ឬឡើង តាមស្ថានភាពរបស់សេដ្ឋកិច្ច បើកាលណា សេដ្ឋកិច្ចជាតិមាន​ដំណើរ​ការ​ល្អប្រជាពលរដ្ឋក៏មានសមត្ថភាពប្រើប្រាស់ ទំនិញ ឬសេវាកម្មទាំងនោះបាន។ 

៣. សុខភាព គឺសំខាន់ខ្លាំងណាស់

សុខភាពជាទ្រព្យ​ដែលសំខាន់បំផុត ដរាបណាយើងមានសុខភាពល្អ​យើងអាចមានសមត្ថភាព​ប្រាជ្ញា និងស្មារតីល្អ 

ហើយ​ប្រកបការងារអីក៏បានសម្រេចដែរ។ 

៤. មិនមាននរណាដែលគួរឱ្យទុកចិត្ត

គ្មានអ្នកណាគួរឲ្យទយកចិត្តបាននោះទេ េពេលខ្លះសូម្បីតែយើងខ្លួនឯងតែម្តង ពីព្រោះយើងក៏ធ្លាប់បានកហុកខ្លួន​ឯងដែរ ឬពេលខ្លះធ្វើបាបខ្លួនឯងឲ្យមកឈឺចាប់ព្រោះតែរឿងគ្មានបានការក៏មានដែរ​។ 

៥. ផ្ទះ គឺជាកន្លែងដែលកក់ក្ដៅជាងគេ

ទៅដល់ទីណា កន្លែងណាក៏មិនស្និតស្នាល ឬកក់ក្តៅដូចផ្ទះរបសើយើងនោះទេ ពីព្រោះនៅក្នុងផ្ទះជាទី​កន្លែងដែរ​មាន​នូវរាល់ការចងចាំ និងមិនជាទីស្រលាញ់នៅជាមួយយើងតាំងពី យើងមានវត្តមាននៅលើផែនដីនេះមកម្លេះ​។

៦. សាមគ្គីភាព គឺជាភាពចាំបាច់

សាមគ្គីភាព េជារឿងសំខាន់ណាស់ អ្វីៗនិងល្អប្រសើរដរាបណាយើងមានភាពសាមគ្គី និងសហការគ្នាបានល្អ។ 

៧. ធ្វេសប្រហែស ក្អេងក្អាង អាចនាំសេចក្ដីវិនាស

មនុស្សយើងចូលចិត្តណាស់ រឿងធ្វើការងារ​ប្រហេស ធ្វើឲ្យតែរួចពីដៃ ពេលខ្លះពួកគេកាច និងមិនចេះគោរពចាស់ទុំ ឬអ្នកណានោះទេ​។ ដែលសកម្មភាពទាំងនោះហើយអាចបណ្តាលឲ្យមានក្តីវិនាសបាន។ 

៨. ភាពអាត្មានិយម គឺអាចនាំទុក្ខទោសដល់អ្នកដ៏ទៃ

មនុស្សអាត្មានិយម គឺគិតតែពីខ្លួនឯង ដែលទង្វើលនេះហើយវាបាននាំទុក្ខដល់អ្នកដទៃ ពេលខ្លះវាអាចប៉ះពាល់​ដល់​ក្រុមគ្រួសារ​របស់គេផ្ទាល់តែម្តងក៏មានដែរ។ 

៩. បើក្រ គឺមិនងាយនឹងមានឱកាសសម្រាក

នេះជាមេរៀនសំខាន់មួយ បានដាស់តឿនសម្រាប់មនុស្សដែលខ្ចិលធ្វើការកស៊ី ឬក៏រកស៊ីដែរ​តែ​​សម្រាប់​តែមួយរស់ៗ​ឲ្យ​​ចេះគិតវែងឆ្ងាយ។

១០. មនុស្សដែលខ្លួនស្រលាញ់ខ្លាំងជាទីបំផុតអាចបាត់បង់ត្រឹមមួយពព្រិចភ្នែក

មិនថាអ្នកណាទេ ក៏អាចចាកចេញពីយើងបានគ្រប់ពេល ដូចនេះមានតែការស្រលាញ់ និងត្រូវយកចិត្តទុកដាក់​ពីពួក​គាត់​ឲ្យបានច្រើនបំផុតពេលដែលពួកគេ​នៅក្បែរយើង។ 

រូបតំណាង​
រូបតំណាង​

សរុបមក ត្បិតថាកូវីដ១៩ ជាជំងឺដ៏សាហាវមួយបានយាយីអាយុជីវិតមនុស្សសឹងតែ មួយពិភពលោកនេះ​យ៉ាងណា​ក៏​ដោយ។ ក៏ពួកយើងនៅតែអាច​ជំនះ ​ឬតតាំងជាមួយវាបានដដែលតាមរយៈការថែរក្សាអនាម័យ និងការរក្សា​គម្លាត​សង្គម ​ដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ​១៩​នេះ ដើម្បីពិភពលោកមានសុខសន្តិភាពសារជាថ្មី​៕

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T